ads
ប៉ូលិសកំពុងការស៊ើបអង្កេត Mbappe
18-July-2025

Kylian Mbappe តារាបាល់ទាត់បារាំង និងខ្សែប្រយុទ្ធក្លិប Real Madrid កំពុងត្រូវបានស៊ើបអង្កេតផ្នែករដ្ឋបាលដោយអគ្គស្នងការនគរបាលជាតិបារាំង (IGPN) បន្ទាប់ពីមានរបាយការណ៍ថាមន្ត្រី សន្តិសុខ CRS ចំនួនប្រាំនាក់ដែលត្រូវបានចាត់តាំងឱ្យការពារក្រុមជម្រើសជាតិបារាំង ទទួលបានប្រាក់យ៉ាងច្រើនពី Kylian Mbappe កាលពីឆ្នាំ២០២៣។ យោងតាមកាសែត Le Canard Enchaine បានឲ្យដឹងថា ប្រធានកងពលតូចចំនួនបួននាក់បានទទួលលុយជាង ៤០០០០ក្នុងម្នាក់ៗ តាមរយៈមូលប្បទានប័ត្រដែលចេញពីគណនីធនាគាររបស់ Mbappe ក្នុងខែមិថុនា ឆ្នាំ ២០២៣។ លើសពីនេះ មេបញ្ជាការម្នាក់ដែលដឹកនាំមន្ត្រីទាំងនេះត្រូវបានផ្តល់ប្រាក់ជាង ៧ម៉ឺនដុល្លារ ដែលនាំមកនូវចំនួនលុយសរុបជាង២៤ម៉ឺនដុល្លា​​រ។

ជុំវិញនឹងបញ្ហានេះ Mbappe បាននិយាយនៅក្នុងសេចក្តីប្រកាសដែលបានចុះហត្ថលេខាថាគាត់បានសម្រេចចិត្តបរិច្ចាគប្រាក់រង្វាន់ចូលរួមការប្រកួតបាល់ទាត់ពិភពលោកទាំងមូលរបស់គាត់ពីប្រទេសកាតាដល់ក្រុមសន្តិសុខដែលទទួលខុសត្រូវលើការការពារកីឡាករ និងដល់អង្គការសប្បុរសធម៌ផ្សេងៗ។ គាត់​អះអាង​ថា​បាន​ពិគ្រោះ​ជាមួយ​មេធាវី​ពន្ធដារ​របស់​គាត់ ដែល​បាន​ណែនាំ​ថា​អំណោយ​តាម​ទម្លាប់​ទាំងនេះ​មិន​តម្រូវ​ឱ្យ​មាន​ការ​ប្រកាស​ពន្ធ​ទេ។

ទោះជាយ៉ាងណាក៏ដោយ IGPN កំពុងផ្តោតលើតួនាទីរបស់មេបញ្ជាការ ដោយសារតែមន្រ្តីត្រូវបានគេមើលឃើញថាអមដំណើរ Mbappe ក្នុងការធ្វើដំណើរទៅកាន់ប្រទេសកាមេរូន និងទីក្រុង Vaucluse ក្នុងរដូវក្តៅឆ្នាំ២០២៣។ អាជ្ញាធរកំពុងស៊ើបអង្កេតថាតើការបង់ប្រាក់ទាំងនេះជាអំណោយស្របច្បាប់ ឬការទូទាត់សម្រាប់សេវាកម្មការពារឯកជន។ មេបញ្ជាការ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​បំពាន​លើ​កាតព្វកិច្ច​សុចរិតភាព​របស់​ខ្លួន ដោយ​ធ្វើ​ដំណើរ​ទាំង​នេះ។ Mbappe បានបង្ហាញឆន្ទៈក្នុងការសហការយ៉ាងពេញលេញជាមួយនឹងការស៊ើបអង្កេត និងឆ្លើយសំណួរណាមួយទាក់ទងនឹងបញ្ហានេះ៕

ads