ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៨-ឧសភា-២០២៦
(English) Rasmus Højlund បានក្លាយជាកីទ្បាកររបស់ក្លិប SSC Napoli ជាផ្លូវការ

(English)

ខ្សែប្រយុទ្ធអន្តរជាតិដាណឺម៉ាក Rasmus Højlund បានក្លាយជាកីឡាកររបស់ក្លិប SSC Napoli ជាផ្លូវការ បន្ទាប់ពីក្លិបអ៊ីតាលីមួយនេះ សម្រេចបើកការទិញផ្តាច់ក្នុងតម្លៃ ៤៤ លានអឺរ៉ូ ពី Manchester United។

ជាការពិតណាស់! ការធានាបានកៅអីលេង UEFA Champions League រដូវកាលក្រោយរបស់ SSC Napoli គឺជាចំណុចដ៏សំខាន់ដែលធ្វើឱ្យពួកគេសម្រេចបញ្ចប់ការផ្ទេរនេះ។ សរុបកញ្ចប់ដែលក្លិប Manchester United ទទួលបានពី Napoli មានរហូតដល់ ៥០ លានអឺរ៉ូ រួមមានថ្លៃខ្ចីដំបូង ៦  អឺរ៉ូលាន ក៏ដូចជាការកាត់បន្ថយបន្ទុកប្រាក់ខែរបស់កីឡាករជាដើម។ 

គួរជម្រាបផងដែរ Rasmus Højlund ក្រោយបង្ហាញទម្រង់លេងគួរឱ្យចាប់អារម្មណ៍ក្នុងរដូវកាលដំបូងនៅអ៊ីតាលី រូបគេត្រូវបាន Napoli ចាត់ទុកថាជាកីឡាករសំខាន់សម្រាប់គម្រោងអនាគតរបស់ក្លិប៕

ប្រភព៖ Fabrizio Romano
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៨-ឧសភា-២០២៦
(English) Fernandes បាន​តាម​ស្មើ​កំណត់ត្រា​កីឡាករ ២ រូបនៅលីគ​កំពូល​អង់គ្លេស

(English) ​Bruno Fernandes បាន​តាម​ស្មើ​កំណត់ត្រា​សម្រាប់​ការ​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ក្នុង​មួយរដូវកាលនៅក្នុងលីគ​កំពូល​អង់គ្លេស​។ បន្ទាប់ពីបញ្ជូន​បាល់​ឲ្យ Bryan Mbeumo ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី​បីជួយ​ឲ្យក្រុម United ទទួលបានជ័យជម្នះ៣-២ លើ​ក្រុម Nottingham កាល​ពី​ថ្ងៃ​អាទិត្យ បានធ្វេីឲ្យ Fernandes តាមស្មើ​នឹង​កំណត់ត្រា​ដែល​កាន់កាប់​រួមគ្នា​ដោយអតីត Thierry Henry (២០០២-០៣) និង Kevin De Bruyne (២០១៩-២០)ដែលម្នាក់ៗមានចំនួន ២០ដង។

Fernandes បាន​និយាយ​ក្រោយ​ការ​ប្រកួត​ថាយ៉ាង​ហោច​ណាស់មនុស្ស​គ្រប់​គ្នា​ដឹង​ថា​វា​សំខាន់​ណាស់​ដែល​ខ្ញុំ​អាច​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​។​ពួកគេ​បាន​ព្យាយាម​គ្រប់​យ៉ាង​ដើម្បី​រក​គ្រាប់​បាល់​ពី​ការ​បញ្ជូន​បាល់​របស់​ខ្ញុំ។ប្រហែល​ជា​មាន​ពេល​ខ្លះ​នៅ​ថ្ងៃ​នេះ​ដែល​ខ្ញុំ​គួរ​តែ​បញ្ជូន​បាល់​ជំនួស​ឲ្យ​ការ​ស៊ុត។ Fernandes ត្រូវ​បាន​អ្នក​និពន្ធ​បាល់ទាត់​បោះឆ្នោត​កាល​ពី​សប្តាហ៍​មុន​ជា​កីឡាករ​បាល់ទាត់​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​នៅ​ប្រទេស​អង់គ្លេស។ក្រុម United នៅសល់​មួយ​ប្រកួត​ទៀត​ក្នុង​លីគ​រដូវ​កាល​នេះ គឺ​នៅ​ Brighton ចុង​សប្តាហ៍​ក្រោយ៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៥-ឧសភា-២០២៦
(English) Mitoma ត្រូវបានដកចេញពីបញ្ចីឈ្មោះចុងក្រោយជប៉ុន សម្រាប់ WC26 ដោយសាររបួសសាច់ដុំសរសៃពួរ

(English) ខ្សែបម្រើស្លាបរបស់ក្លិប Brighton កីទ្បាករ Kaoru Mitoma ត្រូវបានដកចេញពីបញ្ចីឈ្មោះចុងក្រោយរបស់ក្រុមជម្រើសជាតិជប៉ុន សម្រាប់ព្រឹត្តិការណ៍ World Cup នារដូវក្តៅនេះ ដោយសាររបួសសាច់ដុំសរសៃពួរ (Hamstring) អំទ្បុងពេលក្រុមខាងលើ ប្រកួតជាមួយនឹង Wolves ដែលពួកគេបានយកឈ្នះ ៣-០ កាលពីចុងសប្តាហ៍មុន ហើយ ២ ប្រកួតចុងក្រោយនៅ Premier League ដែលក្រុមប្រកួតជាមួយនឹង Leeds United និង Manchester United ក៏រូបគេមិនបានលេងផងដែរ។

នាថ្ងៃសុក្រនេះ គ្រូបង្វឹកជម្រើសជាតិជប៉ុន លោក Hajime Moriyasu បានប្រកាសបញ្ជីក្រុម ដោយមានកីឡាករដូចជា៖ Wataru Endo របស់ក្លិប Liverpool, Daichi Kamada របស់ក្លិប Crystal Palace និង Daizen Maeda របស់ក្លិប Celtic ប៉ុន្តែគ្មាន Kaoru Mitoma របស់់ក្លិប Brighton ទេ។

បើតាមគ្រូបង្វឹករបស់ក្លិប Brighton លោក Fabian Hurzeler បានបញ្ជាក់ថា៖ ក្លិបកំពុងសុំឲ្យមានការអត់ធ្មត់ ព្រោះមិនទាន់អាចកំណត់ពេលត្រឡប់មកលេងបានច្បាស់លាស់ទេ។

គួរជម្រាបថា ជប៉ុន ស្ថិតនៅក្នុងពូល F ជាមួយនឹងហុល្លង់ (ថ្ងៃទី១៤), ទុយនីស៊ី (ថ្ងៃទី២១) និងស៊ុយអែត (ថ្ងៃទី២៦) ខណៈដែល FIFA World Cup ឆ្នាំ២០២៦ ដែលមាន ៤៨ ក្រុមជាលើកដំបូង នឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ ដោយមានសហរដ្ឋអាមេរិក, កាណាដា និង ម៉ិកស៊ិក ធ្វើជាសហម្ចាស់ផ្ទះរួមគ្នា៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៥-ឧសភា-២០២៦
(English) លេងឱ្យបារាំងមែនតែ Michael Olise មិនចេះនិយាយភាសានេះទេ

(English) ជាការពិតណាស់ មានមនុស្សជាច្រើនមិនបានដឹងប៉ុន្មានទេថា Michael Olise មិនសូវនិយាយភាសាបារាំងទ្បើយ ទោះបីជារូបគេកំពុងលេងឱ្យក្រុមជម្រើសជាតិនេះក៏ដោយ។ មែនទែនទៅ Olise បានកើតនៅប្រទេសអង់គ្លេស និងធំធាត់នៅនោះ ហើយប្រើប្រាស់ភាសាអង់គ្លេសជាប្រចាំ។ ដូច្នេះហើយ ភាសាបារាំង មិនមែនជាភាសាដើមគេទេ។ 

Michael Olise របស់ក្លិប FC Bayern Munich ក៏អាចលេងតំណាងឱ្យក្រុមជម្រើសជាតិ ៥ ផ្សេងៗទៀតផងដែរ រួមមាន៖ អង់គ្លេស (កន្លែងកំណើត), បារាំង (ម្តាយ), នីហ្សេរីយ៉ា (ឪពុក), អាល់ហ្សេរី និងហៃទី (ឫសគល់គ្រួសារ) ជាដើម។ ប៉ុន្តែរូបគេជ្រើសរើសលេងឲ្យជម្រើសជាតិបារាំង ដែលជាក្តីស្រម៉ៃតាំងពីកុមារភាព ពីព្រោះគេធ្លាប់ធំឡើងដោយមើលក្រុមនេះលេង។ ហើយការសម្រេចចិត្តនេះ ត្រូវបានគេចាត់ទុកថា ជាជម្រើសដែលកើតចេញពីចិត្ត និងអារម្មណ៍ផ្ទាល់ខ្លួន មិនមែនត្រឹមតែជាជម្រើសផ្នែកអាជីពបាល់ទាត់ប៉ុណ្ណោះទេ។

គួរជម្រាបថា Michael Olise ដែលមានវ័យ ២៤ ឆ្នាំរូបនេះក៏ត្រូវបានគ្រូបង្វឹកជម្រើសជាតិបារាំង លោក Didier Deschamps បញ្ចុលឈ្មោះក្នុងបញ្ចីចុងក្រោយ សម្រាប់ក្រុម ដើម្បីចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍ World Cup 2026 នឹងចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា ដោយមានសហម្ចាស់ផ្ទះរួមគ្នា គឺសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៥-ឧសភា-២០២៦
Manuel Neuer អាចនឹងវិលត្រឡប់មកកាន់ក្រុមជម្រើសជាតិអាល្លឺម៉ង់វិញ

អ្នកចាំទី Manuel Neuer អាចនឹងវិលត្រឡប់មកកាន់ក្រុមជម្រើសជាតិអាល្លឺម៉ង់វិញ និងចូលរួម World Cup 2026 លើកទី ៥ របស់ខ្លួន។  តាមការរាយការណ៍របស់លោក Florian Plettenberg គ្រូបង្វឹក Julian Nagelsmann បានបញ្ចូលឈ្នោះ Manuel Neuer ចូលក្នុងបញ្ជីបឋមកីឡាករ ៥៥ នាក់រួចហើយ។ 

យ៉ាងណា ទោះបីជា Manuel Neuer ធ្លាប់ប្រកាសចូលនិវត្តន៍ពីជម្រើសជាតិ ក៏ដោយ ប៉ុន្តែក្រោយការពិភាក្សាវិជ្ជមានជាមួយនឹងគ្រូបង្វឹកក្រុមជម្រើសជាតិ លោក Julian Nagelsmann ក្នុងប៉ុន្មានថ្ងៃចុងក្រោយ រូបគេអាចនឹងត្រូវបានជ្រើសចូលក្នុងបញ្ជីផ្លូវការសម្រាប់ FIFA World Cup 2026។

អ្នកចាំទីរបស់ Bayern Munich អាចទៅ World Cup ទាំងក្នុងតួនាទីជាជម្រើសដំបូង ឬជាអ្នកបម្រុង ខណៈដែលរូបគេស្ថិតក្នុងចំណោមអ្នកចាំទី ៥ នាក់ដែលអាល្លឺម៉ង់កំពុងពិចារណា។ ព្រឹត្តិការណ៍ World Cup 2026 នឹងចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា ដោយមានសហម្ចាស់ផ្ទះរួមគ្នា គឺសហរដ្ឋអាមេរិក, កាណាដា និងម៉ិកស៊ិក៕

ប្រភព៖ 433

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៤-ឧសភា-២០២៦
(English) Achraf Hakimi ចូលក្នុងកំណត់ត្រា​ប្រវត្តិសាស្ត្រ Ligue 1

(English) តារាបាល់ទាត់ឆ្នើមម៉ារ៉ុក Achraf Hakimi បានចូលក្នុងសៀវភៅកំណត់ត្រាជាផ្លូវការក្នុងនាមជាកីឡាករអាហ្វ្រិកដែលទទួលបានជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រនៃលីគកំពូលបាល់ទាត់បារាំង។ បន្ទាប់ពីជ័យជម្នះ ២-០ របស់ PSG លើក្ Lens កាលពីថ្ងៃពុធលើកពានរង្វាន់លីគលើកទី ១៤ រូបគេទទួលបានមេដាយជើងឯក Ligue 1 លើកទីប្រាំរបស់គាត់។

ព្រឹត្តិការណ៍ដ៏សំខាន់នេះធ្វើឱ្យគាត់តាមស្មើនឹងកំណត់ត្រាដ៏ល្បីល្បាញដែលកាន់កាប់ដោយអតីតខ្សែបម្រើក្រុម Lyon និង Real Madrid គឺកីឡាករ Mahamadou Diarra ដែលបានឈ្នះពានរង្វាន់ចំនួនប្រាំក្នុងអំឡុងពេលដែលគាត់នៅប្រទេសបារាំង។ ចាប់តាំងពីចូលរួមជាមួយ PSG ក្នុងឆ្នាំ២០២១ Hakimi គឺជាតួអង្គសំខាន់មួយនិងភាពលេចធ្លោ ដោយសារតែគាត់តែងតែមានវត្តមាននៅក្នុងក្រុម UNFP Team of the Year៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៤-ឧសភា-២០២៦
(English) តើក្រុម Chelsea ទទួលបានប្រាក់ប៉ុន្មានប្រសិនបើ Arsenal ឈ្នះពាន EPL?

(English) ក្រុម Chelsea អាចនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន និងប្រាក់ប្រហែលជាង ១៦លានដុល្លារ ប្រសិនបើគូប្រជែងរបស់ពួកគេគឺក្រុម Arsenal ឈ្នះពានរង្វាន់ English Premier League ឆ្នាំ ២០២៥-២៦។ យោងតាមសារព័ត៌មាន Chelsea Chronicles ក្រុមជើងឯកពិភពលោកនឹងទទួលបានអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុប្រសិនបើគូប្រជែងរបស់ពួកគេឈ្នះ ដោយសារតែកុងត្រាលក់កីឡាកររបស់ខ្លួនបីរូបគឺ Kai Havertz, Kepa Arrizabalaga និង Noni Madueke ខណៈដែលពួកគេកំពុងស្ថិតនៅក្នុងបញ្ជីឈ្មោះកីឡាកររបស់ក្រុមកាំភ្លើងធំសម្រាប់ការប្រកួតទាំងពីរចុងក្រោយនេះ។

ក្រុម Chelsea បានលក់ Havertz ក្នុងតម្លៃជាង៩១លានដុល្លាររួមទាំងប្រាក់រង្វាន់បន្ថែមទាក់ទងនឹងទម្រង់លេងល្អចំនួនជាង៦លានដុល្លារ បន្ទាប់ពីរដូវកាលជោគជ័យបីរដូវកាលនៅ Stamford Bridge។ ជាមួយគ្នានេះដែរ Chelsea បានលក់ Madueke ទៅឱ្យ Arsenal នៅរដូវក្តៅឆ្នាំ ២០២៥ ក្នុងតម្លៃដំបូងជាង៦៥លានដុល្លារ បូករួមទាំងប្រាក់បន្ថែមចំនួនជាង៥លានដុល្លារ។

Kepa Arrizabalaga បានចូលរួមជាមួយ Arsenal ជាអចិន្ត្រៃយ៍ បន្ទាប់ពីក្លឹបកាំភ្លើងធំបានប្រើប្រាស់លក្ខខណ្ឌទិញផ្តាច់ចំនួន ៦លានដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍មួយចំនួននៅក្នុងប្រទេសអង់គ្លេសបានបង្ហាញថា មានការបន្ថែមប្រាក់ចំនួន៤លាដុល្លារប្រសិនបើក្លឹប Arsenal ឈ្នះពានរង្វាន់ Premier League និង UCL។

ក្រុមតោខៀវអាចនឹងសម្លឹងរកការទទួលបានប្រហែល ១៦លានដុល្លារពីគូប្រជែងរបស់ពួកគេ ប្រសិនបើពួកគេឈ្នះពានរង្វាន់ទាំងពីរ ។ ក្រុម Chelsea ធ្លាប់ទទួលបានអត្ថប្រយោជន៍ពីរឿងនេះកាលពីអតីតកាល នៅពេលដែលពួកគេបានទទួលប្រាក់បន្ថែមពីកីឡាករ Eden Hazard បន្ទាប់ពីក្រុម Real Madrid ឈ្នះពានរង្វាន់ UCL និងបានចំណាយប្រាក់ឱ្យ Leverkusen សម្រាប់ Havertz នៅពេលដែលគាត់បានជួយក្រុម Chelsea ឈ្នះពានរង្វាន់ UCL ក្នុងឆ្នាំ ២០២១៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៤-ឧសភា-២០២៦
(English) Betis វិលត្រឡប់មក UCL ក្រោយអវត្តមាន ២០ ឆ្នាំ

(English) ក្រុម Betis បានវិលត្រឡប់មកក្របខ័ណ្ឌ Champions League វិញបន្ទាប់ពីអវត្តមានរយៈពេល ២០ ឆ្នាំ។ ការវិលត្រឡប់នេះបន្ទាប់ពីពួកគេបានយកឈ្នះក្រុម Elche ២-១ នៅផ្ទះរបស់ខ្លួនក្នុង កាលពីថ្ងៃអង្គារ ដើម្បីដណ្តើមបានចំណាត់ថ្នាក់លេខប្រាំ និងជាកន្លែងចុងក្រោយសម្រាប់ក្របខណ្ឌ Champions League។

ក្រុម Betis បានលេងក្នុងក្របខ័ណ្ឌ Champions League ចុងក្រោយក្នុងរដូវកាល ២០០៥-០៦ នៅពេលដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខបីនៅក្នុងពូលរបស់ពួកគេនៅពីក្រោយក្រុម Liverpool និង Chelsea ខណៈ​ដែល​នៅសល់​ពីរ​ជុំ​ទៀត ក្រុម Betis របស់​លោក Manuel Pellegrini បាន​បើក​គម្លាត​ប្រាំពីរ​ពិន្ទុ​ពី​ក្រុម Celta Vigo ឈរ​នៅ​លេខ​រៀង​ទី​ប្រាំមួយ បន្ទាប់ពី​ចាញ់​ក្រុម Levante ៣-២ នៅ​លើ​ទឹកដី​ខ្លួនឯង៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៣-ឧសភា-២០២៦
(English) វីរបុរស Man Utd ទាយថា Arsenal ឈ្នះ PSG

(English) វីរបុរសក្រុម Manchester United លោក Rio Ferdinand បានទស្សន៍ទាយយ៉ាងមុតមាំមុន ថាក្រុម Arsenal នឹងឈ្នះ PSG ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League នៅរាត្រីថ្ងៃសៅរ៍ ទី៣០ ខែឧសភា។ ការទស្សន៍ទាយរបស់គាត់ស្របគ្នាទៅនឹងការព្យាករណ៍របស់ Opta’s Supercomputer ផងដែរ។ Opta បានបង្ហាញលទ្ធផលថា ក្រុម Arsenal មានឱកាសឈ្នះ៥៥,៧៦ លើកពានរង្វាន់ ខណៈដែលឱកាសរបស់ PSG ក្នុងការការពារតំណែងជើងឯករបស់ពួកគេដោយជោគជ័យគឺ៤៤,២៤%។

អតីតកីឡាករអន្តរជាតិអង់គ្លេសលោក Rio Ferdinand បានគាំទ្រក្រុម Arsenal ឈ្នះពានរង្វាន់ UEFA Champions League ឆ្នាំនេះ។ ថ្លែងនៅក្នុងកម្មវិធី Rio Ferdinand Presents វីរបុរសUnited បានពន្យល់ថាក្រុម Paris Saint-Germain នឹងចាញ់ដោយសារតែរបៀបលេងរបស់ក្រុមកាំភ្លើងធំ។ Ferdinand ជឿជាក់ថាក្រុមជើងឯក Ligue 1 គឺជាក្រុមដែលល្អជាង ប៉ុន្តែមានចំណុចខ្វះខាត។ គាត់បាននិយាយថា៖ «ខ្ញុំបាននិយាយថាក្រុម Arsenal នឹងឈ្នះ Premier League ឆ្នាំនេះហើយឥឡូវនេះខ្ញុំគិតថាក្រុម Arsenal នឹងឈ្នះ UEFA Champions League ថែមទៀត។

លោកបន្តពន្យល់ថា៖ Paris Saint-Germain គឺជាក្រុមល្អបំផុត ១០០ ភាគរយ។ ពួកគេមានទំរង់លេងល្អបំផុតនៅលើភពផែនដី ហើយអ្នកចាត់ការរបស់ពួកគេក៏ល្អបំផុតផងដែរនៅពេលនេះ ប៉ុន្តែពួកគេមើលទៅមិនស្រួលពេកទេនៅពេលស៊ុតបញ្ចូលទី។សូម្បីតែ Bayern  ដែលមិនសូវពូកែស៊ុតបញ្ចូលទី ក៏ពួកគេមើលទៅមិនស្រួលដែរ ហើយខ្ញុំបានឃើញវាច្រើនដងហើយនៅរដូវកាលនេះ។ អតីតខ្សែការពាររូបនេះបាននិយាយថា Arsenal នៅតែជាក្រុមមួយក្នុងចំណោមក្រុមល្អបំផុតនៅក្នុង Premier League៕