នេះមានន័យថាការខិតខំកន្លងមករបស់ពួកគេហាក់ដូចជាអាសារបង់ ព្រោះពួកគេមិនមានសិទ្ធចូលរួមប្រកួតនៅព្រឹត្តិការណ៏ខាងលើបានឡើយ ទោះបីជា FIFA ប្រកាសពីម្ចាស់ផ្ទះថ្មីក៏ដោយ ។
ក្រោយអស់សិទ្ធធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៏បាល់ទាត់ពិភពលោកយុវជន U20 World Cup 2023 ប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី លោក Erick Thohir បង្វែរគោលដៅមកយកមេដាយមាសនៅស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះវិញ ។ ប្រាប់ទៅកាន់ក្រុមយុវជន U20 កំឡុងការប្រជុំនារសៀលម្សិលមិញលោក Thohir បាននិយាយថា ៖ « ពេលវេលាបានកន្លងទៅដល់ ៣២ ឆ្នាំហើយដែលយើងមិនអាចឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៏ស៊ីហ្គេម ។ វាជារឿងកន្លងហួសទៅដ៏យូរ តែឥលូវនេះប្រហែលជាដល់ពេលហើយ គឺរជ្ជកាលនៃបាល់ទាត់ឥណ្ឌូនេស៊ី ។បន្ទាប់ពីការប្រកួតមិត្តភាព ២ ទៀតបញ្ចប់ យើងត្រូវតែត្រៀមខ្លួនឲ្យបានល្អសម្រាប់ការប្រកួតស៊ីហ្គេមលើកនេះ ។ »Mimpi itu tetap harus dikejar dan kesempatan besar pasti akan terus datang.✨
Terima kasih untuk selalu konsisten berjuang membela Merah Putih di kancah internasional, adik-adik. Pertahankan semangat juangmu dan terus fokus dalam mengejar cita-citamu.#KitaGaruda pic.twitter.com/AGY12e1cZP — PSSI (@PSSI) March 29, 2023
មូលហេតុនៃការដកសិទ្ធិឥណ្ឌូណេស៊ីពីការធ្វើម្ចាស់ផ្ទះ FIFA U-20 World Cup ដោយសារតែពួកគេលុបចោលពិធីចាប់ឆ្នោតជ្រើសរើសពូល ហើយបដិសេធវត្តមានក្រុម U20 អ៊ីស្រ្តាអែលចូលក្នុងទឹកដីរបស់ខ្លួន ពិសេសប្រធានរដ្ឋ Java ប្រកាសមិនស្វាគមក្រុមជម្រើសជាតិ U20 អ៊ីស្រ្តាអែល៕