ads
ads
តើលោក Sir Alex Ferguson រកលុយបានប៉ុន្មានក្នុងនាមជាទូតសុច្ឆន្ទៈសាកល របស់ក្លិប Manchester United?
១៦-តុលា-២០២៤

លោក Sir Alex Ferguson រកបាន 2.16 លានផោនក្នុងមួយឆ្នាំក្នុងនាមជា ទូតសុច្ឆន្ទៈសាកល របស់ Manchester United នេះបើយោងតាម The Athletic ។

គេបានសន្និដ្ឋានថា អតីតគ្រូបង្វឹកជើងចាស់រូបនេះតែងតែទទួលបានលុយដូចតម្លៃខាងលើចាប់តាំងពីលោកបានប្រកាសចូលនិវត្តន៍ពីក្លិបកាលពីឆ្នាំ២០១៣។

បិសាចក្រហម ដែលបានគ្រប់គ្រង់ដោយម្ចាស់ថ្មីពោលគឺ ENOES បានចាត់ទុកថាប្រាក់ខែនេះមិនអាចទទួលយកបាននោះទេ ហើយដូច្នេះពួកគេបានបិទកិច្ចសន្យាជាមួយវីរបុរសរបស់ក្លិបរូបនេះ ដែលបង្កឱ្យមានភាពចលាចលក្នុងចំណោមវីរបុរសរបស់ក្លិបជាច្រើនផ្សេងទៀត។

Ferguson គឺជាផ្នែកមួយនៃក្លិបបិសាចក្រហម Man Utd តាំងពីឆ្នាំ 1986 ។

ads
ads