ads
(English) Manchester United កំណត់​សំបុត្រកីឡាករ​​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League
១៣-ឧសភា-២០២៥

(English) Manchester United បានកំណត់សំបុត្រឥតគិតថ្លៃចំនួនពីរតែ ២ ប៉ុណ្ណោះសម្រាប់កីឡាករម្នាក់ៗនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League នៅសប្តាហ៍ក្រោយជាមួយនឹងក្រុម Tottenham  ក្នុងទីក្រុង Bilbao ប្រទេសអេស្ប៉ាញ។ នេះគឺជាវិធានការណ៍ថ្មីបន្ថែមទៀតដែលជាគោលនយោបាយរបស់លោក Sir Jim Ratcliffe ក្នុងការព្យាយាមកាត់បន្ថយចំណាយរបស់ខ្លួន។ United ត្រូវបានគេជូនដំណឹងថាពួកគេនឹងអាចទិញសំបុត្រ ១០ បន្ថែមទៀតសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែឧសភា នៅកីឡដ្ឋាន San Mames ។ ទោះជាយ៉ាងណាក៏ដោយ កីឡាករត្រូវតែដោះស្រាយដោយផ្ទាល់នូវរាល់ការដឹកជញ្ជូនសម្រាប់មិត្តភក្តិ និងក្រុមគ្រួសារដែលធ្វើដំណើរទៅ និងមកពីទីក្រុងភាគខាងជើងនៃប្រទេសអេស្ប៉ាញ។

ក្លិបនិយាយថាខ្លួនកំពុងផ្តល់អាទិភាពលើការបែងចែកសំបុត្រឱ្យបានច្រើនតាមដែលអាចធ្វើទៅបានពីការចែកចាយផ្លូវការចំនួន១៥០០០ដល់អ្នកគាំទ្រ។ ការសម្រេចចិត្តនេះកើតឡើងជាផ្នែកនៃយុទ្ធនាការកាន់តែទូលំទូលាយដើម្បីកាត់បន្ថយការចំណាយលើប្រតិបត្តិការខណៈការកាត់បន្ថយបុគ្គលិកបានធ្វើរួចហើយ។ ជាមួយនឹងផែនការនេះដែរ បុគ្គលិករបស់ Manchester United នឹងមិនត្រូវបានផ្តល់សំបុត្រដោយឥតគិតថ្លៃសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនោះទេ ដែលជាការបំពាននឹងទម្លាប់ពីមុនមក។ ផ្ទុយទៅវិញ Spurs បានផ្តល់សំបុត្រដល់បុគ្គលិកពេញម៉ោងរបស់ខ្លួន។ ផ្ទុយទៅវិញ ពិធីជប់លៀងដែលរៀបចំដោយក្លឹប គ្រោងនឹងប្រព្រឹត្តទៅនៅកណ្តាលទីក្រុង Manchester សម្រាប់បុគ្គលិក៕

ads