

(English) បន្ទាប់ពីយកឈ្នះ Stoke ដោយលទ្ធផល ៦-០ កាលពីរាត្រីថ្ងៃអង្គារ ក្រុម Leeds United ទទួលបានកៅអីមួយត្រឡប់ទៅ Premier League វិញបន្ទាប់ពីចំណាយពេល២ ឆ្នាំនៅក្នុង Championship។ ក្រុម Leeds ឈរកំពូលតារាងឆេមពានស៊ីបទទួលបានកៅអីស្វ័យប្រវត្តិត្រឡប់ទៅ Premier League ខណៈការប្រកួតនៅសល់ចំនួន ២ ប្រកួតទៀតទេីបចប់រដូវកាល។
ជាមួយគ្នានេះដែរ ក្រុមចំណាត់ថ្នាក់លេខ២ Burnley ក៏បានវិលត្រឡប់ទៅកាន់ក្របខណ្ឌកំពូលផងដែរ បន្ទាប់ពីយកឈ្នះក្រុម Sheffield United ដោយលទ្ធផល ២-១ ។
សម្រាប់ក្រុម Sheffield United ការបរាជ័យមានន័យថា ពួកគេនឹងប្រឈមមុខនឹងការប្រជែងគ្នាក្នុងវគ្គ Play-off ដ៏តានតឹងសម្រាប់កៅអីមួយចុងក្រោយ។ ក្រុមរបស់លោក Chris Wilder នឹងត្រូវរៀបចំក្រុមឡើងវិញ សម្រាប់ការចាប់ឆ្នោតវគ្គ Play-off ជាមួយនឹងក្តីសង្ឃឹមក្នុងការធានាកន្លែងរបស់ពួកគេនៅក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលក្រោយ៕
ប្រភព៖ BBC