

(English)
ខ្សែប្រយុទ្ធ Jhon Duran បានផ្លាស់ទៅកាន់ក្លិប Fenerbahce ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល ១ ឆ្នាំពី Al-Nassr ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥។
កីទ្បាករអន្តរជាតិកូឡុំប៊ីវ័យ ២១ ឆ្នាំរូបនេះបានចូលរួមជាមួយនឹងក្លិប Al-Nassr រយៈពេល ៦ ខែ បន្ទាប់ពីក្លិបយក្សអារ៉ាប៊ីសាអូឌីតនេះបានទិញពី Aston Villa ក្នុងតម្លៃផ្ទេរ ៧១ លានផោនឯណោះ។ Jhon Duran លេងឱ្យ ២៩ ប្រកួត និងរកបាន ១២ គ្រាប់ឱ្យ Aston Villa កាលពីរដូវកាលមុន។
យ៉ាងណា មុនរូបគេចាកចេញពី Aston Villa មកចូលរួមជាមួយនឹង Al-Nassr ក្នុងខែមករា ឆ្នាំ២០២៥ រូបគេរកបាន ១២ គ្រាប់ និងលេងបាន ១៨ ប្រកួតផងដែរ។ Jhon Duran ដែលរកបាន ៣ គ្រាប់ក្នុងការបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិកូឡុំប៊ី ត្រូវបានក្លិប Aston Villa យកពី Chicago Fire ក្នងតម្លៃផ្ទេរ ១៨ លានផោន កាលពីខែករា ឆ្នាំ២០២៣។
គួរជម្រាបថា Jhon Duran បានរួមចំណែកជួយឱ្យក្រុម Al-Nassr ទទួលបានចំណាត់ថ្នាក់លេខ ៣ ក្នុងក្របខណ្ឌលីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro Leagu កាលពីរដូវកាលមុន ខណៈដែលការចាកចេញរបស់គេ គឺធ្វើឱ្យខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បន្តស្នាក់នៅក្លិបខាងលើនេះ ២ ឆ្នាំបន្ថែមទៀត៕
ប្រភព៖ BBC