ads
(English) FIFA ចុះ​​កិច្ច​ព្រម​ព្រៀង​ថ្មីជាមួយ​អារ៉ាប៊ីសាអូឌីត​ សម្រាប់ Club World Cup
០៦-មិថុនា-២០២៥

(English) FIFA ទទួលបានការវិនិយោគបន្ថែមទៀតពីប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់ការប្រកួតពានរង្វាន់ Club World Cup រៀបចំដោយម្ចាស់ផ្ទះសហរដ្ឋអាមេរិកដែលនឹងប្រព្រឹត្រទៅចាប់ពីថ្ងៃទី ១៤មិថុនា ដល់១៣ កក្កដា ២០២៥។  មូលនិធិវិនិយោគសាធារណៈរបស់រដ្ឋអារ៉ាប៊ីសាអូឌីត (PIF) គឺជាម្ចាស់ភាគហ៊ុនក្លឹបAl-Hilal  ៧៥ % ក្នុងចំណោមក្រុមចំនួន៤ផ្សេងទៀត នៅក្នុងលីគបាល់ទាត់ជាតិដែលខ្លួនបានគ្រប់គ្រងតាំងពីឆ្នាំ២០២៣។ Al-Hilal បានឈ្នះពានរង្វាន់ Asian Champions League ក្នុងឆ្នាំ២០២១ហើយត្រូវបាន FIFA ចាប់ឆ្នោតក្នុងពូលជាមួយ Real Madrid, Pachuca និង Salzburg ។

FIFA បាននិយាយថា PIF គឺជាដៃគូផ្លូវការនៃការប្រកួតចាប់ពីថ្ងៃទី១៤ខែមិថុនា ដល់ថ្ងៃទី១៣ ខែកក្កដា នៅក្នុងទីក្រុងចំនួន១១ របស់អាមេរិកទោះបីជាតម្លៃនៃកិច្ចព្រមព្រៀងនេះមិនត្រូវបានបញ្ជាក់ក៏ដោយ។ រដ្ឋអារ៉ាប៊ីសាអូឌីតធ្លាប់ផ្តល់មូលនិធិយ៉ាងមានប្រសិទ្ធភាពដល់កិច្ចព្រមព្រៀងចាក់ផ្សាយការប្រកួតបាល់ទាត់ Club World Cup ដែលបានគាំទ្រយ៉ាងទូលំទូលាយនូវមូលនិធិរង្វាន់ការប្រកួតចំនួន១ពាន់លានដុល្លារដែលត្រូវបានចែករំលែកក្នុងចំណោមក្រុមទាំង៣២ រួមទាំងក្រុម Al-Hilal ដែលក្រុមនីមួយៗនឹងទទួលបានប្រាក់ចូលរួមប្រកួតចំនួន ៩,៥៥លានដុល្លារ។

FIFA បានប្រកាសកិច្ចព្រមព្រៀងផ្សាយជាសកលសម្រាប់ការប្រកួត Club World Cup ជាមួយនឹងសេវាកម្មចាក់ផ្សាយអង់គ្លេស DAZN កាលពីខែធ្នូ ពីរថ្ងៃមុននឹងបញ្ជាក់ថាអារ៉ាប៊ីសាអូឌីតធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣៤បុរស។ ការវិនិយោគរបស់អារ៉ាប៊ីសាអូឌីតជាមួយ DAZN ដែលត្រូវបានគេរាយការណ៍ថាមានប្រហែល១ពាន់លានដុល្លារ៕

ads