ads
(English) Eriksen រំពឹងថានឹងចាកចេញពី United នាចុងបញ្ចប់រដូវកាលនេះ…
១៩-មិនា-២០២៥

(English) ខ្សែបម្រើ Christian Eriksen របស់ក្លិបបិសាចក្រហម Manchester United បាននិយាយថា៖ រូបគេនឹងចាកចេញពីក្លិបនៅចុងបញ្ចប់រដូវកាលនេះ ហើយរូបគេក៏មិនទាន់ត្រលប់ទៅលេងក្លិបនៅដាណឺម៉ាកវិញទ្បើយ។  កីទ្បាករសញ្ជាតិដាណឺម៉ាកវ័យ ៣៣ ឆ្នាំរូបនេះដែលបានចូលរួមជាមួយនឹង United ឆ្នាំ២០២២ អាចនឹងចាកចេញពីក្លិបក្នុងលក្ខខណ្ឌគ្មានតម្លៃខ្លួនម្តងទៀត នៅពេលកិច្ចសន្យារបស់រូបគេអស់សុពលភាពនៅចុងបញ្ចប់រដូវកាលនេះ។

Eriksen បានបង្ហាញខ្លួន ១៤ លើករាល់ការប្រកួតរបស់ United ក្រោមការដឹកនាំរបស់លោក Ruben Amorim ដែលចូលកាន់តំណែងជាគ្រូបង្វឹកក្នុងខែវិច្ឆិកាឆ្នាំមុន។ ទោះបីជាយ៉ាងណា រូបគេបានលេង ២ ប្រកួតចុងក្រោយឱ្យ United ពេលលេងទល់នឹង Arsenal និង Leicester City ។ គួរបញ្ជាក់ថា ខ្សែបម្រើរូបនេះបានចំណាយពេលលេងនៅក្លិបធំៗនៅក្រៅប្រទេសជាច្រើនដូចជា Ajax, Tottenham Hotspur, Inter Milan និង Brentford។ ទោះ​បី​ជា​យ៉ាង​ណា រូបគេបាន​និយាយ​ថា មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​ផ្លាស់​ប្តូរ​អាជីព​របស់ខ្លួន​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​នៅ​ឡើយ​ទេ៕

ប្រភព៖ EPSN

ads