

(English) Chelsea បានឈានដល់កិច្ចព្រមព្រៀងនាំយកកីទ្បាករក្មេងៗចំនួន ២ នាក់ពី Sporting Lisbon គឺ Geovany Quenda និង Dário Essugo ក្នងតម្លៃផ្ទេរសរុប ៧៤,៤ លានផោន (៨១,១៥ លានដុល្លារ)។ នេះបើយោងតាមការបញ្ជាក់ពីក្លិបព័រទុយហ្គាល់ កាលពីថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥។
Sporting បាននិយាយថាក្លិប Premier League បានយល់ព្រមបង់ប្រាក់រហូតដល់ ៥២ លានអឺរ៉ូ រួមទាំងលក្ខខណ្ឌ សម្រាប់ Quenda ទើបតែមានវ័យ ១៧ ឆ្នាំ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពី Manchester United បន្ទាប់ពីរូបគេធ្លាប់លេងស្ថិតនៅក្រោមការដឹកនាំរបស់លោក Ruben Amorim នៅ Sporting។ ខណៈដែលកីទ្បាករកូនកាត់ហ្គីណេ-ប៊ីសា ដែលនឹងឈានចូលវ័យ ១៨ ឆ្នាំក្នុងខែមេសាឆ្នាំនេះចូលរួមជាមួយ Chelsea នៅឆ្នាំ ២០២៦។
ដោយទ្បែក សម្រាប់ខ្សែបម្រើ Dario Essugo មានវ័យ ២០ឆ្នាំ បច្ចុប្បន្នកំពុងលេងខ្ចីជើងនៅក្លិប Las Palmas នៃលីគ La Liga និងមកកាន់ Chelsea នៅរដូវក្តៅក្នុងនាមកីឡាករដែលត្រូវបានក្លិបយក្សអង់គ្លេសនេះចំណាយប្រមាណ ២២២លានអឺរ៉ូ។ គួរបញ្ជាក់ថា កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះក៏បានក្លាយជាកីឡាករក្មេងជាងគេរបស់ Sporting ដោយបានបង្ហាញខ្លួនជាអាជីពដំបូងរបស់រូបគេនៅឆ្នាំ ២០២១ នៅអាយុ ១៦ ឆ្នាំផងដែរ៕
ប្រភព៖ Reuters