

(English) អតីតរដ្ឋមន្ត្រីមហាផ្ទៃរបស់បារាំងលោក Gerald Darmanin បានសុំទោសអ្នកគាំទ្រ Liverpool ចំពោះកំហុសរបស់ខ្លួនដែលបានស្តីបន្ទោសពួកគេចំពោះភាពចលាចលនៅកីឡដ្ឋាន Stade de France អំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ ២០២២ នៅទីក្រុងប៉ារីស។ នៅក្នុងរបាយការណ៍ដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសកាលពីថ្ងៃចន្ទ លោក Darmanin ដែលបច្ចុប្បន្នកំពុងបម្រើការជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលស្គាល់ថាការរៀបចំសន្តិសុខសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាង Liverpool និង Real Madrid គឺមិនគ្រប់គ្រាន់ទេ ហើយការលើកឡើងជាសាធារណៈពីមុនរបស់ខ្ញុំដែលស្តីបន្ទោសអ្នកគាំទ្រអង់គ្លេសគឺជាកំហុសដ៏ធំមួយ។
អ្នកគាំទ្រត្រូវបានគេចាប់បាននៅក្នុងការកកស្ទះនៃហ្វូងមនុស្សដ៏គ្រោះថ្នាក់នៅខាងក្រៅកីឡដ្ឋាន Stade de France មុនពេលការប្រកួតដែលត្រូវបានពន្យារពេលជាង៣០នាទី។ ប៉ូលីសបារាំងបានប្រើឧស្ម័នបង្ហូរទឹកភ្នែកទៅលើអ្នកគាំទ្រ។
លោក Darmanin បានធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីបារាំងផ្សេងទៀត ពីរថ្ងៃបន្ទាប់ពីការប្រកួត ហើយបានស្តីបន្ទោសពីភាពមិនប្រក្រតីនេះទៅលើ អ្នកគាំទ្រអង់គ្លេសនិងការកាន់កាប់សំបុត្រក្លែងក្លាយរបស់ពួកគេ។ ឥឡូវនេះគាត់បានដកការអត្ថាធិប្បាយរបស់គាត់ឡើងវិញហើយបានហៅរាត្រីនេះថា “ការបរាជ័យដ៏ធំបំផុត” នៃអាជីពរបស់គាត់។នេះបើយោងតាមតាមបទសម្ភាសន៍មួយនៅលើកម្មវិធី French Legend នៅលើ YouTube ។ លោកបាននិយាយថា “អ្វីដែលខ្ញុំមិនពេញចិត្តនៅល្ងាចនោះ គឺបញ្ហាពិតប្រាកដមិនមែនមកពីអ្នកគាំទ្រអង់គ្លេសទេ ប៉ុន្តែមកពីជនខិលខូចដែលលួចប្លន់អ្នកគាំទ្រ៕