ads
(English) ប្រធាន PFA ថា៖ Club World Cup កំពុងធ្វើឲ្យតម្លៃបាល់ទាត់ធ្លាក់ចុះ
០៣-កក្កដា-២០២៥

(English) ការប្រកួតពានរង្វាន់ Club World Cup កំពុងធ្វើឱ្យតម្លៃបាល់ទាត់ធ្លាក់ចុះ ដោយសារតែកីឡាករភាគច្រើនកំពុងជួបបញ្ហា និងលេងមិនបានល្អ។ លោកបាននិយាយថា៖ យើងកំពុងបន្ទាបតម្លៃផលិតផលរបស់យើង(ការប្រកួត) ហើយវាជាការអាម៉ាស់មួយ ពីព្រោះប្រសិនបើខ្ញុំជាអ្នកគាំទ្រអាមេរិកមួយរូបនោះ ការប៉ះពាល់បាល់ទាត់លើកដំបូងរបស់ខ្ញុំ វាមិនល្អទេ។ លោកបន្តយើង​ត្រូវ​តែ​គិត​ថា យើង​កំពុង​ប្រកួត​ប្រជែង​ជាមួយ​នឹង​កីឡា​ផ្សេង​ទៀត ហើយ​ពួក​គេ​ពូកែ​ខាង​ការ​កម្សាន្ត។ បន្ទាប់​មក​វា​ក្លាយ​ជា​ការ​ប្រៀប​ធៀប​អន់​ខ្លាំង​ណាស់។យើងបានឈានដល់ដំណាក់កាលមួយដែលគុណភាពកីឡាធ្លាក់ចុះ។

ការលើក​ឡើងរបស់លោកបានកើតឡើង បន្ទាប់ពីសីតុណ្ហភាពខ្ពស់បានប៉ះពាល់ដល់កីឡាករ និងអ្នកទស្សនា ។ចំនួនអ្នកទស្សនាតិច ក៏ជាកត្តាមួយសំខាន់ដែល FIFAត្រូវគិតគូផងដែរ។ លោកបានលើកឧទាហរណ៍មកបញ្ជាក់ថា កីឡាករ Juventus ចំនួន១០នាក់ត្រូវបានស្នើសុំឱ្យផ្លាស់ប្តូរកំឡុងពេលប្រកួតចាញ់ Real Madrid ១-០ នៅវគ្គ១៦ ក្រុមចុងក្រោយនៅទីក្រុង Miami កាលពីថ្ងៃអង្គារដោយសារតែពួកគេលេងក្នុងសីតុណ្ហភាពឡើងដល់៣០អង្សា និងសំណើម៧០% ។

ជាមួយគ្នានេះដែរ កីឡាករបម្រុងរបស់ Dortmund ក៏បានចំណាយពេលពាក់កណ្តាលដំបូងនៃការប្រកួតរបស់ពួកគេជាមួយ Mamelodi Sundowns កាលពីខែមុនមើលពីបន្ទប់សំលៀកបំពាក់ដោយសារតែកំដៅ។ការប្រកួតចំនួនប្រាំមួយត្រូវផ្អាកដោយសារតែព្យុះផ្គររន្ទះ រួមទាំងការពន្យារពេលពីរម៉ោងក្នុងពេលប្រកួតរវាងក្រុម Chelsea និងក្រុម Benfica ៕

ads