

(English) ជារៀងរាល់រដូវកាល ម្ចាស់ជើងឯក Premier League ត្រូវបានគេផ្តល់មេដាយដល់កីឡាករនិងអ្នកគ្រប់គ្រងសរុបចំនួន៤០។ ទោះជាយ៉ាងណាក៏ដោយមិនមែន កីឡាករទាំងអស់ស៊ុតតែទទួលបានមេដាយនោះទេ។ យោងតាមច្បាប់ Premier League បានកំណត់ថាមេដាយនេះត្រូវផ្តល់ជូនតែកីឡាកររូបណាដែលបានបង្ហាញខ្លួន៥ដង ឬច្រើនជាងនេះក្នុងមួយរដូវកាល។ ដោយសារតែច្បាប់នេះមេដាយប្រហែល ១៥-២០ មេដាយតែងតែនៅសល់។
អ្នកគ្រប់គ្រងនិងបុគ្គលិកបង្វឹកជាន់ខ្ពស់ផ្សេងទៀត រួមទាំងជំនួយការរបស់ពួកគេដែលជាទម្លាប់ត្រូវបានផ្តល់រង្វាន់ក្នុងចំណោមមេដាយដែលនៅសល់។ សម្រាប់ការលើកពានទី២០នេះ ម្ចាស់ជើងឯក Liverpool មានកីឡាករចំនួនតែ២១នាក់ប៉ុណ្ណោះដែលត្រូវទទួលបានមេដាយ ដោយសារតែពួកគេ បានបង្ហាញខ្លួនយ៉ាងហោចណាស់៥ដង។សម្រាប់មេដាយដែលនៅសេសសល់ចំនួន ១៩ សក្លឹបនឹងចែកជូនសមាជិកក្រុម និងបុគ្គលិកផ្សេងទៀត។
កីឡាករទាំងនោះរួមមាន៖
អ្នកចាំទី Alisson Becker, Caoimhin Kelleher
ខ្សែការពារ Trent Alexander-Arnold, Conor Bradley, Virgil van Dijk, Ibrahima Konate, Joe Gomez, Jarell Quansah, Andrew Robertson, Kostas Tsimikas
ខ្សែបម្រើ Ryan Gravenberch, Wataru Endo, Alexis Mac Allister, Harvey Elliott, Curtis Jones, Dominik Szoboszlai
ខ្សែប្រយុទ្ធ Mohamed Salah, Diogo Jota, Darwin Nunez, Luis Diaz, Cody Gakpo៕