


អ្នកចាំទីក្លិបបិសាចក្រហម Andre Onana បានលើកឡើងថា នៅពេលដែលដឹកនាំមិនអាចឈ្នះការប្រកួតឱ្យបានច្រើន និងគ្រប់គ្រាន់ វាជារឿងធម្មតាទេ ដែលគ្រូបង្វឹកត្រូវចាកចេញ។
Andre Onana បានពន្យល់នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតជាមួយ PAOK FC
Andre Onana បានពន្យល់នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតជាមួយ PAOK FC ថា ៖«នៅពេលដែលខ្ញុំលឺគាត់ [Erik ten Hag] នឹងចាកចេញ ខ្ញុំមានអារម្មណ៍មិនល្អនោះទេ» ។
«វាមិនតែងតែជារឿងងាយស្រួលសម្រាប់កីឡាករក្នុងការយល់ នៅពេលដែលអ្នកចាត់ការ ចាកចេញ។ ប៉ុន្តែនៅចុងបញ្ចប់ ក្លិបត្រូវធ្វើការសម្រេចចិត្ត ហើយយើងត្រូវតែធ្វើតាម»។
បន្ទាប់មក Onana បានឆ្លុះបញ្ចាំងពីការគ្រប់គ្រងក្លិប Manchester United ពីសំណាក់លោក Ten Hag ថា៖«ខ្ញុំបានធ្វើការជាមួយគាត់ គាត់ជាអ្នកចាត់ការដ៏ល្អ ខ្ញុំមានទំនាក់ទំនងល្អជាមួយគាត់។ ហេតុអ្វីបានជាអ្វីៗមិនដំណើរការនៅទីនេះ? យើងមិនបានឈ្នះការប្រកួតគ្រប់គ្រាន់ទេ! វាសាមញ្ញទេ»។
Andre Onana មានទំនាក់ទំនងល្អជាមួយលោក Ten Hag
«នៅកម្រិតខ្ពស់ វាមិនងាយស្រួលទេ ហើយពេលខ្លះអ្នកត្រូវលះបង់។ ជាអកុសល អ្នកដែលត្រង់ចេញគឺជាគាត់។ កីឡាករបានផ្តល់អ្វីៗគ្រប់យ៉ាង យើងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ប៉ុន្តែវាមិនបានផលសោះ»។