ads
(English) Arthur Lucas ផ្ទេរទៅកាន់ក្លិប អឹមអូអាយ កំពង់ដេវ៉ា ក្នុងលក្ខខណ្ឌខ្ចីជើងពីព្រះខ័នរាជស្វាយរៀង ដើម្បីមានឱកាសលេងបានច្រើន…
២៦-វិច្ឆិកា-២០២៥

(English)

ក្លិបបាល់ទាត់ អឹមអូអាយ កំពង់ដេវ៉ា បានចុះហត្ថលេខាលើខ្សែ​បម្រើ Arthur Lucas របស់ព្រះខ័នរាជស្វាយរៀងក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលខ្លី ពោលគឺពីពេលនេះរហូតដល់បញ្ចប់រដូវកាល។

ការចូលរួមជាមួយនឹងក្រុមខាងលើនេះកីទ្បាករកូនកាត់ខ្មែរ-បារាំងវ័យ ២៧ ឆ្នាំរូបនេះត្រូវគេរំពឹងថានឹងមានឱកាសបង្ហាញខ្លួនច្រើនជាងកាលពីលេងព្រះខ័នរាជស្វាយរៀង ពិសេសក្នុងការប្រកួតជើងទី២ ក៏ដូចជាពានរង្វាន់ផ្សេងៗនៅក្នុងស្រុក ដើម្បីឈានទៅពង្រឹងសមត្ថភាពរបស់គេបន្ថែមទៀត។ គួរជម្រាបថា Arthur Lucas បានផ្លាស់មកកាន់ក្លិបព្រះខ័នរាជស្វាយរៀង កាលពីដើមខែមករា ឆ្នាំ២០២៥ មកម្ល៉េះ បន្ទាប់ពីរូបគេចាកចេញពីក្លិប Jura Dolois Football ក្នុងក្របខណ្ឌលីគទី ៥ របស់ប្រទេសបារាំង៕

អត្តបទ៖ យ៉េ សេរីជប៉ុន

ads