(English) ការសិក្សាថ្មីមួយពីអង្គការសង្កេតការណ៍ប្រឆាំងនឹងការរើសអើងជាតិសាសន៍ និងការភ័យខ្លាចជនបរទេសរបស់ប្រទេសអេស្ប៉ាញ បានបង្ហាញថាកីឡាករ Lamine Yamal ទទួលរងការរំលោភបំពាន និងការរើសអើងជាតិសាសន៍កម្រិតខ្ពស់បំផុតគួរឱ្យព្រួយបារម្ភនៅក្នុងប្រទេសកំណើតរបស់ខ្លួន។ របាយការណ៍បានបង្ហាញថា Lamine Yamal ទទួលរងនូវការរំលោភបំពានរើសអើងជាតិសាសន៍ចំនួន ៦០% នៅក្នុងបាល់ទាត់អេស្ប៉ាញ ដោយដាក់តារាបាល់ទាត់វ័យ១៨ឆ្នាំ រូបនេះនៅកំពូលតារាង។

Vinicius Jr ស្ថិតនៅលំដាប់ទីពីរជាមួយនឹងការរើសអើងជាតិសាសន៍២៩% ដែលបានកើតឡើង ម្តងហើយម្តងទៀតទៅលើខ្សែប្រយុទ្ធរបស់ក្រុម Real Madrid ក្នុងរយៈពេលពីររដូវកាលកន្លងមក។ ក្រៅពីកីឡាករទាំងពីររូបនេះ ករណីដែលនៅសេសសល់គឺបានក្នុងចំណោមកីឡាករស្បែកខ្មៅល្បីៗផ្សេងទៀតដូចជាៈ Kylian Mbappe ក្លឹបReal Madrid ៣ ភាគរយ កីឡាករ Alejandro Balde ក្លឹបBarcelona ២ភាគរយ Nico និង Inaki Willams ក្លឹបBilbao ២ភាគរយ។
តួលេខទាំងនេះបានបង្ហាញពីបញ្ហាធ្ងន់ធ្ងរដែលកំពុងបន្តកើតមាននៅក្នុងបាល់ទាត់អេស្ប៉ាញ ជាពិសេសទៅលេីតារាវ័យក្មេងពីររូបគឺ Lamine និង Balde ស្ថិតក្នុងចំណោមគោលដៅច្រើនបំផុត។ ការរកឃើញរបស់ Observatory ត្រូវបានគេរំពឹងថានឹងបន្ថែមសម្ពាធបន្ថែមទៀតលើ La Liga និងអាជ្ញាធរអេស្ប៉ាញ ដើម្បីដាក់ទណ្ឌកម្មឱ្យកាន់តែរឹងមាំ និងឆ្លើយតបកាន់តែលឿនចំពោះការរំលោភបំពានជាតិសាសន៍នៅក្នុងពហុកីឡដ្ឋាន និងតាមអ៊ីនធឺណិត៕
