


វីរបុរសក្រុម Manchester United លោក Wayne Rooney បានរិះគន់យ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ Erik ten Hag ក្នុងការប្ដូរកីឡាករ Marcus Rashford នៅតង់ទី ២ អំឡុងពេលពួកគេស្មើ 3-3 ជាមួយ Porto ។
Rashford បានបើកការស៊ុតបញ្ចូលទីជាមួយនឹងការខិតខំប្រឹងប្រែងតែម្នាក់ឯងយ៉ាងអស្ចារ្យនៅនាទីទី 7 ប៉ុន្តែត្រូវបានជំនួសដោយ Alejandro Garnacho គួរឱ្យភ្ញាក់ផ្អើលនៅចប់តង់ទីមួយ។
ក្រោយការប្រកួត លោក Ten Hag បានលើកឡើងពី “គោលបំណងការផ្លាស់ប្ដូររបស់លោក” ដោយសារតែកាលវិភាគលេងច្រើនពេក កីឡាករត្រូវការផ្លាស់ប្ដូរ។ ការជំរុញឱ្យ Rooney ខឹងសម្បាយ៉ាងខ្លាំង។
ថ្លែងក្នុងកម្មវិធី Stick to Football លោក Rooney បាននិយាយថា៖« Rashford… វាជារឿងល្អបំផុតដែលខ្ញុំបានឃើញគាត់លេងជាមួយ Porto។ គាត់លេងបានល្អ តែរឿងដែលឆ្កួតបំផុតគឺគាត់ត្រូវប្ដូរចេញពាក់កណ្ដាលតង់»។
Rooney បានចោទសួរពីកាយសម្បទារបស់ Rashford ដោយលើកឡើងថា ប្រសិនបើគាត់មិនអាចលេងពីរប្រកួតពេញក្នុងមួយសប្តាហ៍ គាត់គួរតែសម្រាកជាជាងការហ្វឹកហាត់ដាច់ដោយឡែកក្នុងអំឡុងពេលសម្រាកអន្តរជាតិ។
Rooney បន្ថែមថា៖ «ការផ្លាស់ប្តូរមួយចំនួនដែលគាត់ [Ten Hag] កំពុងធ្វើ… ខ្ញុំមិនដែលឃើញក្រុមកំពូលៗផ្លាស់ប្តូរខ្សែការពារកណ្តាលរបស់ពួកគេក្នុងអំឡុងពេលប្រកួតនោះទេ ហើយវាកើតឡើងជាទៀងទាត់ពេលគាត់ដឹកនាំ” ។