(English) Chelsea ក្លាយជាក្លិបខាតបង់ច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស
២៨-កុម្ភៈ-២០២៦

(English) យោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ UEFA ចេញផ្សាយដោយគេហទំព័រ Tribuna.com បានឲ្យដឹងថា៖ តោខៀវ Chelsea គឺជាក្លិបដែលខាតបង់ច្រើនជាងគេបំផុតក្នុងចំណោមក្លិបបាល់ទាត់ទៅតំបន់អឺរ៉ុបនិងខាតបង់ច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស។ ក្រុមដែលមានមូលដ្ឋាននៅទីក្រុង​ឡុងដ៍​មួយ​នេះ​ស្ថិត​នៅ​លើ​កំពូល​តារាង​នៃ​ក្លឹប​ដែល​ខាតបង់​ច្រើន​បំផុតគឺចំនួន ៤៨០ លាន​ដុល្លារមុន​ពេល​បង់ពន្ធ។ ការខាតបង់របស់ក្លិប Chelsea ទាក់ទងនឹងការធ្លាក់ចុះតម្លៃកីឡាករ និងទ្រព្យសម្បត្តិផ្សេងទៀត រួមទាំងការពិន័យជាង ៣១ លានដុល្លារដែលដាក់ដោយ UEFA ចំពោះការរំលោភលើច្បាប់ហិរញ្ញវត្ថុ។

របាយការណ៍ខាងលេីដដែលបានឲ្យដឹងដែរថា៖ Lille គឺជាក្លឹបដែលរកប្រាក់ចំណេញបានច្រើនជាងគេនៅអឺរ៉ុបនៅចុងបញ្ចប់នៃរដូវកាល ២០២៤-២៥ ដោយមានប្រាក់ចំណេញមុនបង់ពន្ធចំនួន១១០ លានដុល្លារ។ ខាងក្រោមនេះគឺបញ្ជីឈ្មោះក្លឹបទាំង១០ ដែលខាតបង់និងចំណេញច្រើនជាងគេនៅអឺរ៉ុបក្នុងរដូវកាល ២០២៤/២៥ ៖

I- ក្លិបខាតបង់ទាំង១០

១-  Chelsea – ៤៨០លានដុល្លារ។

២- Lyon -២៣១ លានដុល្លារ។

៣- Tottenham  -១៧៤លានដុល្លារ។

៤- Marseille – ១២៣លានដុល្លារ។

៥- Aston Villa – ៩៧ លានដុល្លារ។

៦- Nottingham Forest –១១០លានដុល្លារ។

៧- Manchester City – ១១០លានដុល្លារ។

៨- Strasbourg –៩៦លានដុល្លារ។

៩- Ajax – ៦១លានដុល្លារ។

១០- Juventus – ៥៩លានដុល្លារ។

I-ក្លិបចំណេញទាំង១០

១- Lille –១១០ លានដុល្លារ។

២- Crystal Palace —៨០លានដុល្លារ។

៣- Atalanta —៦៩លានដុល្លារ។

៤- Celtic — ៦៣ លានដុល្លារ។

៥- Inter — ៥៩លានដុល្លារ។

៦- Porto – ៥១លានដុល្លារ។

៧- Bayern Munich –៥០លានដុល្លារ។

៨- Benfica – ៤៣ លានដុល្លារ។

៩- Feyenoord – ៣៦លានដុល្លារ។

១០- Club Brugge – ៣០លានដុល្លារ៕