ads
(English) តើកីឡាករូបណាជាម្ចាស់ពានរង្វាន់កីឡាករឆ្នើមទ្វីបអាហ្វ្រិក២០២៥?
១៧-វិច្ឆិកា-២០២៥

(English) ខ្សែការពារ Achraf Hakimi របស់ក្លិបបាល់ទាត់បារាំង PSG, ខ្សែបម្រើស្លាប Mohamed Salah របស់ Liverpool និងខ្សែប្រយុទ្ធ Victor Osimhen របស់ Galatasaray ត្រូវបានជ្រើសរើសក្នុងបញ្ជីសម្រាំងចុងក្រោយសម្រាប់ពានរង្វាន់កីឡាករបាល់ទាត់ឆ្នើមទ្វីបអាហ្វ្រិកប្រចាំឆ្នាំ ២០២៥។

Hakimi ត្រូវបានគេចាត់ទុកថាជាកីឡាករដែលមានភាគរយខ្ពស់ក្នុងការឈ្នះពានរង្វាន់នេះ បន្ទាប់ពីបានជួយ PSG ឈ្នះពានរង្វាន់ចំនួនបួនកាលពីរដូវកាលមុន រួមទាំងពានរង្វាន់ Champions League ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ Salah ក៏មានឱកាសខ្លាំងផងដែរ បន្ទាប់ពីបានជួយ Liverpool ឈ្នះពានរង្វាន់ Premier League ខណៈពេលដែលស៊ុតបញ្ចូលទីបានច្រើនជាង និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានច្រើនជាងកីឡាករដទៃទៀត។

ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Victor Osimhen បានជួយឲ្យ Galatasaray ឈ្នះពានលីគ និងពានរង្វាន់ពីរនៅប្រទេសតួកគី ដោយបញ្ចប់ក្នុងនាមជាអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងលីគ គឺ ២៦ គ្រាប់។ Osimhen ធ្លាប់បានឈ្នះពានរង្វាន់នេះក្នុងឆ្នាំ ២០២៣ ដែលជាឆ្នាំ Hakimi បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខពីរ។

អ្នកឈ្នះពានរង្វាន់កាលពីឆ្នាំមុន Ademola Lookman ដែលបានយកឈ្នះ Hakimi សម្រាប់ពានរង្វាន់នេះ មិនបានបង្ហាញខ្លួនក្នុងបញ្ជីឈ្មោះចុងក្រោយទេ។ ពិធីប្រគល់រង្វាន់ CAF នៅទីក្រុងរ៉ាបាត នៅថ្ងៃទី១៩ ខែវិច្ឆិកា។កីឡាករទាំងបីនឹងរង់ចាំដោយក្តីរំភើប ដើម្បីស្វែងយល់ថាតើអ្នកណានឹងឈ្នះពានរង្វាន់ផ្ទាល់ខ្លួនដ៏ធំបំផុតរបស់ទ្វីបអាហ្វ្រិកសម្រាប់ឆ្នាំនេះ៕

ads