(English) អតីតខ្សែបម្រើ Chelsea និងប្រេស៊ីល Oscar ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានចូលសម្រាកព្យាបាលកាលពីសប្តាហ៍មុនដោយមានបញ្ហាបេះដូង។ ជាការពិតណាស់! កិទ្បាករប្រេស៊ីលវ័យ ៣៤ ឆ្នាំរូបនេះបានជួបប្រទះនឹងបញ្ហាខាងលើ កំពុងតែធ្វើតេស្តកាយសម្បទា មុនពេលបើករដូវកាលថ្មី នៅមជ្ឈមណ្ឌលហ្វឹកហាត់របស់ក្លិប Sao Paulo របស់ប្រេស៊ីលកាលពីថ្ងៃអង្គារ។

ជាមួយគ្នានេះដែរ នៅក្នុងសេចក្តីថ្លៃងការណ៍របស់ក្លិបខាងលើ បានបញ្ជាក់ថា Oscar បានចាកចេញពីមន្ទីរពេទ្យ Einstein Hospital Israelita កាលពីថ្ងៃអាទិត្យ ហើយ “មានស្ថេរភាព និងព្យាបាលបានយ៉ាងល្អ” ពេញមួយការស្នាក់នៅរបស់គាត់។ លើសពីនេះ “ការស៊ើបអង្កេតយ៉ាងទូលំទូលាយដែលបានធ្វើឡើងនៅមន្ទីរពេទ្យបានបញ្ជាក់ថារូបគេបានដួលសន្លប់ ( vasovagal syncope) ។ ក្លិបបានបន្តទៀតថា៖ Oscar “ឥឡូវនេះនឹងអនុវត្តតាមកម្មវិធីសម្រាកសុខភាពសម្រាប់ពីរបីថ្ងៃបន្ទាប់។
គួរជម្រាបថា Oscar បានចាប់ផ្តើមអាជីពរបស់គាត់ជាមួយ Sao Paulo ហើយបានត្រលប់ទៅក្លិបវិញកាលពីឆ្នាំមុនក្នុងកិច្ចសន្យារយៈពេល ៣ ឆ្នាំរហូតដល់ឆ្នាំ ២០២៧ បន្ទាប់ពីចំណាយពេល ៨ ឆ្នាំលេងនៅប្រទេសចិន៕
ប្រភព៖ BBC