ads
ads
Man United ចាត់ទុកខ្សែការពារអេស្ប៉ាញម្នាក់នេះជាជម្រើសក្នុងគ្រាអាសន្ន ស្របពេលកិច្ចព្រមព្រៀង De Ligt ត្រូវជាប់គាំង
១០-សីហា-២០២៤

Man United ហាក់បីដូចជាចង់ដោះស្រាយបញ្ហារបស់ពួកគេនៅទីតាំងខ្សែការពារកណ្តាល បន្ទាប់ពី Leny Yoro ត្រូវអវត្តមានអស់ជាច្រើនខែ។

បើតាម លោក Fabrizio Romano ពេលនេះបិសាចក្រហមកំពុងសម្លឹងមើលលទ្ធភាពនៃការចុះហត្ថលេខាលើអតីតខ្សែការពារ Mario Hermoso របស់ Atletico Madrid ។

ពួកគេដឹងថា កីឡាករសញ្ជាតិអេស្បាញ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការលេងទាំងខ្សែការពារកណ្តាល និងខ្សែការពារឆ្វេងផងដែរ ប្រសិនបើចាំបាច់។ គាត់​ក៏​ជាកីឡាករគ្មានតម្លៃខ្លួនផង​ដែរ ដែល​ធ្វើ​ឱ្យ​គាត់​ក្លាយជា​គោលដៅ​ដែល​ទាក់ទាញ​ពីក្លិបនានា ពិសេស Man Utd ហ្នឹងតែម្ដង។

Man United នៅតែកំពុងពិចារណាថា តើត្រូវផ្តល់សំណើឱ្យគាត់ចូលរួមជាមួយខ្លួនដែរឬទេ។ នេះគឺដោយសារតែពួកគេនៅតែផ្តល់អាទិភាពលើការចុះហត្ថលេខាកីឡាករ Bayern Munich ២នាក់គឺ Matthijs de Ligt និង Noussair Mazraoui ។

ប៉ុន្តែកិច្ចព្រមព្រៀងសម្រាប់អ្នកទាំងពីរ ជាពិសេស De Ligt បានបានជាប់គាំង ដោយសារតែ  FC Bayern បដិសេធមិនបន្ថយការទាមទារតម្លៃខ្លួ​នរបស់ពួកគេ។ បិសាចក្រហមដឹងថា យ៉ាងហោចណាស់ពួកគេអាចចុះហត្ថលេខាលើ Hermoso យ៉ាងឆាប់រហ័ស ដោយសារគាត់ជាកីឡាករគ្មានក្លិបលេង។

Hermoso បានបង្ហាញខ្លួន 174 លើកសម្រាប់ Atletico Madrid ក្នុងរយៈពេល 5 ឆ្នាំរបស់គាត់ជាមួយពួកគេ ហើយក៏បានឈ្នះពានរង្វាន់ La Liga 2020/21 ផងដែរ៕

ads
ads