ads
ads
3 ចំណុចវិជ្ជមានធំៗ ពីដំណើរទេសចរណ៍នៅអាមេរិករបស់ Man United
០៨-សីហា-២០២៤

ដំណើរ​ទស្សនកិច្ច​បី​ប្រកួត​របស់ Manchester United នៅ​សហរដ្ឋ​អាមេរិក​បាន​បញ្ចប់​ដោយ​ការ​រង​បរាជ័យ​ក្នុង​លទ្ធផល 3-0 ក្រោម​ស្នាដៃ​ក្រុម Liverpool ប៉ុន្តែ​ទោះ​បី​ជា​មាន​ការ​ចាញ់​និង​ការ​រង​របួស​ក៏​ដោយ ក៏​មាន​ភាព​វិជ្ជមាន​ក្នុង​នេះ​ដែរ។

១. គ្មាន Shaw ក៏គ្មានបញ្ហា

ខណៈដែលភាពមិនច្បាស់លាស់របស់ Luke Shaw នៅតែបន្ត​ ណាមួយរបួសរបស់ Tyrell Malacia នៅតែមិន​ទាន់​ជាសះស្បើយ យុវជនវ័យក្មេង Harry Amass វ័យ 17 ឆ្នាំបានបង្ហាញការ​ចាប់អារម្មណ៍ក្នុងតំបន់​ការពារស្លាបឆ្វេង​ទល់នឹង Mo Salah ។

ការបង្ហាញគុណផល​លេងរបស់ Amass បានបង្ហាញថាគាត់អាចឈានជើងចូលក្នុងក្រុម​ឈុត​ធំ ដែលអាចដោះស្រាយបញ្ហាខ្សែការពារឆ្វេងរបស់ United បាន។

២.ចក្ខុវិស័យរបស់ Ten Hag បានកើតឡើង

Erik ten Hag បានជំរុញឱ្យមាន​ការរួបរួមនៅក្នុងក្រុម ដោយបញ្ចប់ជម្លោះជាមួយ Jadon Sancho និងបញ្ចូលគាត់ទៅក្នុងក្រុមឡើងវិញ។

រចនាសម្ព័ន្ធប្រតិបត្តិថ្មីបានប្តេជ្ញាចិត្តក្នុងការកសាងក្រុមដែលប្រជែងយកតំណែងកំពូល ហើយភាពសុខដុមរមនានៅក្នុងជំរុំហ្វឹកហាត់គឺជាសញ្ញាដ៏ជោគជ័យមួយ។

៣.​ Amad និង Rashford ត្រៀមខ្លួនជាស្រេចដើម្បីបញ្ចេញសក្ដានុពល

Amad និង Marcus Rashford បានបង្ហាញាការ​ចាប់​អារម្មណ៍លើដំណើរទេសចរណ៍នៅសហរដ្ឋអាមេរិក ដោយបង្ហាញថា ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើតឥទ្ធិពលដ៏សំខាន់នៅក្នុងរដូវកាលខាងមុខនេះ។ ទម្រង់លេងរបស់ពួកគេនឹងមានសារៈសំខាន់ ខណៈដែល United សម្លឹងរកការត្រលប់មកវិញពីការខកចិត្តមុនរដូវកាល និងចាប់ផ្តើមដ៏រឹងមាំសម្រាប់យុទ្ធនាការ 2024-25 ។

ads
ads