ads
ads
តើ Man United នៅតែលក់ Jadon Sancho ទៀតឬ ក្រោយផ្សះផ្សាទំនាក់ទំនងជាមួយ Erik ten Hag ឡើងវិញ?
១៣-កក្កដា-២០២៤

យោងតាមអ្នកយកព័ត៌មានលំដាប់ទី 2 Ben Jacobs កីឡាករ Jadon Sancho ត្រូវបានអនុញ្ញាតឱ្យត្រលប់មកហ្វឹកហាត់នៅ Manchester United តែមិនធានាថាគាត់នឹងស្នាក់នៅនោះទេ។

ខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​អង់គ្លេស​រូប​នេះ​ មានបញ្ហាជាមួយលោក Erik ten Hag បន្ទាប់​ពី​មាន​ការ​រិះគន់​ជា​សាធារណៈ​កាល​ពី​១០​ខែ​មុន។ ចាប់តាំងពីត្រលប់មកពី Borussia Dortmund ក្នុងកុងត្រាខ្ចីជើង Sancho និង Ten Hag មានការពិភាក្សាជាវិជ្ជមាន ហើយសុខចិត្តបន្តធ្វើការជាមួយគ្នាទៅមុខទៀត។

Jacobs យល់ថា Man United នឹងនៅតែលក់គាត់ ប្រសិនបើពួកគេទទួលបានសំណើប្រហែល ៤០លាន​ផោន​។​

គាត់ក៏បានបន្ថែមថា Sancho មិនដែលមានបញ្ហាជាមួយក្លិបខ្លួនឯងទេ ហើយនឹងបើកចំហសម្រាប់ការស្នាក់នៅ ប្រសិនបើគាត់មិនអាចចូលរួមជាមួយកន្លែងផ្សេង។

ដំណោះស្រាយរវាង Ten Hag និង Sancho បានលុបបំបាត់ភាពបន្ទាន់ក្នុងការលក់គាត់ភ្លាមៗ។ ភាគីទាំងអស់អាចដកដង្ហើមបានស្រួលជាងមុន មុននឹងសម្រេចចិត្តថាត្រូវធ្វើអ្វីបន្ទាប់ទៀត។

ads
ads