ads
(English) កូនពៅរបស់ Thiago Silva ទទួលការកោះហៅចូលរួមក្រុមជម្រើសជាតិអង់គ្លេស
២៧-តុលា-២០២៥

(English)

Yago Silva ដែលជាកូនប្រុសពៅរបស់ខ្សែការពារ Thiago Silva របស់អតីតក្លិប Chelsea ត្រូវបានកោះហៅឲ្យចូលជំរុំក្រុមជម្រើសជាតិអង់គ្លេសជាលើកដំបូង។ Thiago Silva វ័យ ៤០ ឆ្នាំបាននិយាយលា Chelsea ហើយត្រលប់ទៅលេងឱ្យ Fluminense ដែលជាក្រុមដែលរូបគេលេងតាំងពីក្មេងនៅប្រទេសប្រេស៊ីលកាលពីឆ្នាំមុនប៉ុន្តែកូនពីរនាក់របស់ខ្លួនពីរនាក់គឺ Isago និង Yago កំពុងរស់នៅក្នុងប្រទេសអង់គ្លេសជាមួយម្តាយរបស់ពួកគេទាំងពីរស្ថិតនៅក្នុងសាលាបាល់ទាត់របស់ Chelsea។

ថ្មីៗនេះ កូនប្រុសពៅរបស់ Thiago Silva គឺ Yago Silva ដែលមានវ័យ ១៤ ឆ្នាំរូបនេះបានបង្ហោះរូប Selfie ជាមួយនឹងចំណងជើងថា “ពេលវេលាមានមោទនភាពដែលត្រូវបានអញ្ជើញឱ្យចូលរួមជំរុំក្រុមជម្រើសជាតិអង់គ្លេសជាលើកដំបូងរបស់ខ្ញុំ។ ការខិតខំប្រឹងប្រែងបន្ត”។ Yago Silva ដែលលេងជាខ្សែការពារដូចឪពុករបស់គេ ហើយត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអង់គ្លេស បន្ទាប់ពីរស់នៅក្នុងប្រទេសអង់គ្លេសយ៉ាងតិច ៥ ឆ្នាំជាប់ៗគ្នា ទោះបីជាមិនមានឈាមជ័រជនជាតិអង់គ្លេស និងមិនបានកើតនៅប្រទេសអង់គ្លេសក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងច្បាប់បច្ចុប្បន្ន អ្នកលេងអាចផ្លាស់ប្តូរក្រុមជម្រើសជាតិបានតាមលក្ខខណ្ឌ និងហេតុផលផ្សេងៗ៕

ads