

(English) FIFA បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ គិតចាប់តាំងពីថ្ងៃបើកលក់ផ្លូវការដំបូង កាលពីដើមខែតុលា រហូតមកទល់នឹងថ្ងៃនេះ សំបុត្រទស្សនាការប្រកួតបាល់ទាត់ពិភពលោក២០២៦ លក់បានច្រើនជាង ១លានរួចហើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានAP កាលពីថ្ងៃសុក្រទី ១៧ តុលា ២០២៥។ ប្រភពខាងលើដដែលបានឲ្យដឹងថា តម្រូវការសំបុត្រខ្ពស់បំផុត ដូចដែលបានរំពឹងទុក គឺបានមកពីអ្នកទិញនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ដែលជាប្រទេសម្ចាស់ផ្ទះរៀបចំការប្រកួត។
FIFA បានបន្តថា មនុស្សមកពី២១២ប្រទេស និងដែនដីផ្សេងៗគ្នាបានទិញរួចហើយ បើទោះបីជាមានតែ២៨ កន្លែងក្នុងចំណោម៤៨ កន្លែងអង្គុយនៅក្នុងពហុកីឡដ្ឋានត្រូវបានបំពេញ។ FIFA បានបញ្ជាក់ដែរថា ប្រទេសកំពូលទាំង១០ ដែលបានទិញរួចហើយរួមនា៖ អង់គ្លេស អាល្លឺម៉ង់ ប្រេស៊ីល អេស្ប៉ាញ កូឡុំប៊ី អាហ្សង់ទីន និងបារាំង តាមលំដាប់លំដោយ។ ប្រធាន FIFA លោក Gianni Infantino បាននិយាយថា ខ្ញុំពិតជារំភើបណាស់ដែលអ្នកគាំទ្រកីឡាបាល់ទាត់ជាច្រើនក៏ចង់ក្លាយជាផ្នែកនៃព្រឹត្តិការណ៍ទឹកនេះនៅអាមេរិកខាងជើងផងដែរ។
លោកបានបន្ថែមថា វាជាការឆ្លើយតបដ៏មិនគួរឲ្យជឿ ហើយជាសញ្ញាដ៏អស្ចារ្យដែលថា FIFA World Cup ធំបំផុតដែលរួមបញ្ចូលគ្នាច្រើនបំផុតក្នុងប្រវត្តិសាស្ត្រកំពុងចាប់យកការស្រមៃរបស់អ្នកគាំទ្រគ្រប់ទីកន្លែង។ ទិន្នន័យសំបុត្របានបង្ហាញថាកៅអីដែលមានតម្លៃថោកបំផុតគឺត្រឹម៦០ដុល្លារ(កៅអីអង្គុយប្រភេទទី៤) មានសម្រាប់ការប្រកួតយ៉ាងហោចណាស់៤០។
កៅអីស្ទើរតែទាំងអស់សម្រាប់ការប្រកួតភាគច្រើនត្រូវបានកំណត់ក្នុងតម្លៃថ្លៃជាងនេះ។ ការប្រកួតបើកឆាកសម្រាប់សហរដ្ឋអាមេរិកនៅពហុកីឡដ្ឋាន Inglewood រដ្ឋកាលីហ្វ័រញ៉ា មានតម្លៃចាប់ពី៥៦០ដុល្លារដល់២៧៣៥ដុល្លារ(កៅអីអង្គុយប្រភេទទី១) ។ចំពោះទីតាំងលក់បន្ត យ៉ាងហោចណាស់សំបុត្រមួយសម្រាប់ការប្រកួតបើកឆាកនៅសហរដ្ឋអាមេរិកនៅថ្ងៃទី១២ ខែមិថុនា មានតម្លៃជាង៦០០០ដុល្លារនៅថ្ងៃព្រហស្បតិ៍៕