ads
(English) Ronaldo ក្លាយជាមហាសេដ្ឋីបាល់ទាត់ដំបូងគេក្នុងប្រវត្តិសាស្ត្រ
០៩-តុលា-២០២៥

(English) យោងតាមរបាយការណ៍របស់ Bloomberg ដែលត្រូវបានសារព័ត៌មាន BBC ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី៩ តុលា ២០២៥ បានឲ្យដឹងថា Ronaldo ក្លាយជាមហាសេដ្ឋីបាល់ទាត់ដំបូងគេក្នុងប្រវត្តិសាស្ត្រ។ ស្ថិតក្នុងវ័យ ៤០ ឆ្នាំ ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យកាល បន្តភាពជោគជ័យទាំងក្នុងអាជីពលើទីលានប្រកួត និងមុខជំនួញ។ យោងតាមការវាយតម្លៃហិរញ្ញវត្ថុរបស់ទស្សនាវដ្តី Bloomberg បានឲ្យដឹងថា Ronaldo មានទ្រព្យសម្បត្តិសុទ្ធចំនួន១,៤ពាន់លានដុល្លារអាមេរិក ដោយរួមបញ្ចូលគ្នានូវប្រាក់ចំណូលក្នុងអាជីពបាល់ទាត់ ការគាំទ្រម៉ាកយីហោ និងការវិនិយោគជាច្រើន។

អតីតតារាបាល់ទាត់ Manchester United ត្រូវបានគេរាយការណ៍ថាបានក្លាយជាកីឡាករបាល់ទាត់ដែលមានប្រាក់ខែខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រគឺជាង ២៣៧លានដុល្លារក្នុងមួយឆ្នាំ។ ថ្មីៗនេះ Ronaldo បានបន្តកុងត្រាជាមួយ Al-Nassr ដោយចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល ២ ឆ្នាំដែលមានតម្លៃជាង៤០០ លានដុល្លារ ។

ចន្លោះឆ្នាំ២០២២ និង២០២៣ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះត្រូវបានគេរាយការណ៍ថារកបានជាង ៥៥០លានដុល្លារជាប្រាក់ខែសុទ្ធ បន្ទាប់ពីស្នាក់នៅជាមួយក្លឹបជាបន្តបន្ទាប់ដូចជាៈ Lisbon, Manchester United, Real Madrid, Juventus និងឥឡូវនេះ Al-Nassr ។ នៅក្រៅទីលានប្រកួតក្នុងភាពជាដៃគូរយៈពេលមួយទសវត្សរ៍របស់គាត់ជាមួយ Nike  Ronaldo រកបានជិត១៨លានដុល្លារក្នុងមួយឆ្នាំ ដែលគ្រាន់តែជាផ្នែកតូចមួយនៃប្រាក់ចំណូលពាណិជ្ជកម្មរបស់គាត់ប៉ុណ្ណោះ៕

ads