

(English) Manuel Neuer បន្តបំបែកកំណត់ត្រាថ្មីនៅជាមួយក្លិប Bayern Munich ក្លាយជាកីឡាករវ័យចំណាស់ជាងគេសម្រាប់ព្រឹត្តិការណ៍ប្រកួតពានរង្វាន់អឺរ៉ុប Champions League ។ ទោះបីក្លិបកំពុងរៀបចំរួចជាស្រេចសម្រាប់កីឡាករ Jonas Urbig ដែលជាអ្នកស្នងតំណែងក៏ដោយ កីឡាករចាំទីចាស់វស្សា Neuer នៅតែជាឈ រលេខ ១គ្មានពីរ សម្រាប់ម្ចាស់ជើងឯកអាល្លឺម៉ង់។
ក្នុងជំនួបទល់នឹង Chelsea ប្រធានក្រុម Bayern បានសម្រេចជោគជ័យមួយទៀត។ នៅអាយុ ៣៩ ឆ្នាំ ១៧៤ ថ្ងៃ Neuer បានក្លាយជាកីឡាករចំណាស់ជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Bayern ដែលបានបង្ហាញខ្លួនក្នុងក្របខ័ណ្ឌ Champions League វ៉ាដាច់កំណត់ត្រា វីរបុរសក្លិប Lothar Matthaus។
នេះបើយោងតាមកំណត់ត្រារបស់ Opta ។ ទោះបីជាគាត់មានអាយុច្រើនក៏ដោយ Neuer មិនបង្ហាញសញ្ញានៃការថមថយកម្លាំងឡើយ ហេីយតែងតែផ្តល់នូវការសម្តែងដ៏រឹងមាំនៅចំពោះមុខអ្នកគំាទ្រ។ ភាពរឹងមាំ និងវិជ្ជាជីវៈរបស់គាត់គូសបញ្ជាក់អំពីមូលហេតុដែលនាំឲ្យគាត់នៅតែជាតួអង្គសំខាន់សម្រាប់ Bayern និងក្រុមជម្រើសជាតិអាល្លឺម៉ង់អស់រយៈពេលជិត២ទសវត្សរ៍។ សម្រាប់ Bayern ការផ្លាស់ប្តូរឆ្ពោះទៅកាន់អនាគតប្រហែលជាកំពុងដំណើរការរួចហើយ ប៉ុន្តែវត្តមានរបស់ Neuer នៅតែបន្តកំណត់ស្តង់ដារទាំងនៅលើ និងក្រៅទីលាន៕