ads
(English) លេងបានតែ ១ ប្រកួតសោះ Dele Alli ត្រូវបានក្លិប Como បញ្ចប់កិច្ចសន្យា…
០២-កញ្ញា-២០២៥

(English)

អតីតខ្សែបម្រើជាតិអង់គ្លេស Dele Alli ត្រូវបានក្លិប Como ដែលស្ថិតនៅក្នុងក្របខណ្ឌ Serie A បញ្ចប់កិច្ចសន្យាហើយ។ កីទ្បាករវ័យ ២៩ ឆ្នាំរូបនេះបានចូលរួមជាមួយនឹងក្រុម Como នៅក្នុងខែមករា ប៉ុន្តែរូបគេបង្ហាញខ្លួន ១ លើកប៉ុណ្ណោះ សម្រាប់ក្រុម។ Dele Alli ក៏មិនស្ថិតនៅក្នុងគម្រោងរបស់អ្នកចាត់ការក្លិប Como លោក Cesc Fabregas សម្រាប់រដូវកាលនេះផងដែរ។

ជាមួយគ្នានេះនៅក្នុងសេចក្តីថ្លៃងការណ៍របស់ក្លិបបញ្ជាក់ថា៖ ក្លិប Como និងកីទ្បាករ Dele Alli ត្រូវបានព្រមព្រៀងគ្នាឱ្យបញ្ចប់កិច្ចសន្យារបស់រូបគេ។ Dele Alli បានចុះកិច្ចសន្យារយៈពេល ១៨ ខែជាមួយនឹង Como កាលពីខែមករា ឆ្នាំ២០២៥ បន្ទាប់ពីរូបគេចាកចេញពី Everton ក្នុងខែមិថុនា ឆ្នាំ២០២៤។ សូមជម្រាបថា កាលពី World Cup ឆ្នាំ ២០១៨ Dele Alli បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជួយឱ្យក្រុមជម្រើសជាតិអង់គ្លេស ឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

ប្រភព៖ BBC

ads