ads
(English) ប្រធានបាល់ទាត់អ៊ីតាលីខ្លាចបាត់បង់សិទ្ធិធ្វើម្ចាស់ផ្ទះ Euro 2032
២៧-សីហា-២០២៥

(English) ប្រធានបាល់ទាត់អ៊ីតាលី លោក Ezio Simonelli បានសម្តែងក្តីបារម្ភខ្លាចបាត់បង់ សិទ្ធិធ្វើជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតជើងឯកអឺរ៉ុបនៅឆ្នាំ២០៣២ ប្រសិនបើខ្លួនមិនធ្វើបច្ចុប្បន្នភាពកីឡដ្ឋានទាន់ពេលវេលា។ Simonelli បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុរដ្ឋអ៊ីតាលីថា៖ ខ្ញុំពិតជាព្រួយបារម្ភអំពី Euro 2032 ។ លោកបន្តថាតើបេក្ខភាពប្រឈមនឹងហានិភ័យទេ? ខ្ញុំសង្ឃឹមថាវាគ្រាន់តែជាការបារម្ភរបស់ខ្ញុំ ប៉ុន្តែនៅពេលដែលប្រធាន UEFA និយាយថាកីឡដ្ឋានរបស់យើងស្ថិតក្នុងស្ថានភាពមិនប្រក្រតី ពួកយើងប្រឈមមុខនឹងការមិនចាប់អារម្មណ៍ខ្លាំងពីអន្តរជាតិ។ លោកCeferin បានរិះគន់កីឡដ្ឋានអ៊ីតាលីយ៉ាងខ្លាំង ហើយខ្ញុំយល់ស្របជាមួយគាត់។ Simonelli បាននិយាយថា “យើងនៅពីក្រោយប្រទេសផ្សេងទៀតទាំងអស់។ ក្នុងរយៈពេល ១៨ ឆ្នាំចុងក្រោយនេះ យើងបានសម្ពោធកីឡដ្ឋានចំនួន ៦ប៉ុណ្ណោះ ដែលក្នុងនោះមានតែ៣ ប៉ុណ្ណោះនៅក្នុងក្របខ័ណ្ឌ Serie A ។

ប្រទេសអ៊ីតាលីនិងតួកគីនឹងរៀបចំការប្រកួតក្នុងរយៈពេលប្រាំពីរឆ្នាំ ខណៈពេលដែលប្រទេសតួកគីមានកីឡាដ្ឋាននិងហេដ្ឋារចនាសម្ព័ន្ធស្ទើរតែរួចរាល់ហើយ បន្ទាប់ពីគម្រោងសាងសង់ជាតិដ៏ធំក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែប្រទេសអ៊ីតាលីកីឡដ្ឋានចំនួន ១០ មិនទាន់បានត្រៀមខ្លួនរួចជាស្រេច ឬក្នុងគម្រោងរៀបចំការប្រកួតដែលមាន២៤ក្រុម និង ៥១ប្រកួតនៅឡីយទេ។ ប្រធាន UEFA លោក Aleksander Ceferin កាលពីខែឧសភា បានហៅស្ថានភាពនេះថា ជាការអាម៉ាស់បំផុត។លោកបន្ថែមថា ប្រទេសអ៊ីតាលីរហូតមកដល់ពេលនេះមានហេដ្ឋារចនាសម្ព័ន្ធដ៏អាក្រក់និងដាច់ឆ្ងាតបំផុតបើធៀបទៅនឹងបណ្តាប្រទេសធំៗនៅអឺរ៉ុប៕

ads