

(English)
ក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ មានមោទនភាពចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា លើការសហការឧបត្ថម្ភពីក្រុមហ៊ុន ប្រាយវិកថឹរី មេគង្គ ភេត្រូលៀម អ៊ីមផត អិចផត ខូអិលធីឌី BVM Petroleum ដែលជាការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ក្នុងការគាំទ្រកីឡាបាល់ទាត់កម្ពុជា និងការអភិវឌ្ឍសហគមន៍។
ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម គឺជាក្រុមហ៊ុនប្រេងឥន្ធនៈឈានមុខគេមួយក្នុងវិស័យនាំចូល ចែកចាយ និងលក់រាយប្រេងឥន្ធនៈ តាំងពីឆ្នាំ ២០០៨។ ប៊ីវីអឹម ត្រូវបានបង្កើតឡើងដោយម្ចាស់ភាគហ៊ុនកម្ពុជា និងទទួលស្គាល់ដោយរាជរដ្ឋាភិបាល មានឯកទេសក្នុងការនាំចូល លក់ និងចែកចាយប្រេងសាំង និងប្រេងម៉ាស៊ូតគុណភាពខ្ពស់។ ក្នុងនាមជាក្រុមហ៊ុនប្រេងឥន្ធនៈក្នុងស្រុកដែលមានឈានមុខ ប៊ីវីអឹម មានតម្លៃដូចគ្នានឹងកីឡាបាល់ទាត់ ដោយផ្តោតលើថាមពល ក្តីស្រឡាញ់ និងការរីកចម្រើន។
ដូចដែលប្រេងឥន្ធនៈជំរុញការដឹកជញ្ជូន និងការអភិវឌ្ឍនៅទូទាំងប្រទេសកម្ពុជា កិច្ចសហប្រតិបត្តិការនេះជាមួយក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ មានបំណងជំរុញក្តីសុបិនរបស់យុវកីឡាករ បង្កើនសក្តានុពលសហគមន៍ និងគាំទ្រការអភិវឌ្ឍកីឡាបាល់ទាត់កម្ពុជា។ យើងរួមគ្នា នឹងបំពេញក្តីស្រឡាញ់ និងជំរុញភាពជោគជ័យ ទាំងលើទីលាន និងក្រៅទីលាន!