

(English) Real Madrid បានបន្តកាន់កាប់តំណែងក្លិបបាល់ទាត់ដែលមានតម្លៃបំផុតលើពិភពលោកក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា ជាមួយនឹងតម្លៃជាង ២,២ ពាន់លានដុល្លារ (កើនឡើង១៤ ភាគរយ) ។ ក្រុមយក្សរបស់ LaLiga បានវ៉ាដាច់គូប្រជែង Barcelona ដែលមានតម្លៃជាង ១,៩ ពាន់លានដុល្លារ (កើនឡើង១១ភាគរយ) ដែលពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេនៅក្នុងបាល់ទាត់ពិភពលោក។
របាយការណ៍ដែលត្រូវបានរំលេចដោយ Brand Finance on X ក៏បានដាក់ចំណាត់ថ្នាក់ Real Madrid ជាក្លិបដែឡមានស្លាកសញ្ញាបាល់ទាត់ខ្លាំងបំផុតសម្រាប់ឆ្នាំទី៤ជាប់ៗគ្នា ដោយគូសបញ្ជាក់អំពីភាពអស្ចារ្យនៃពាណិជ្ជកម្ម និងសមត្ថភាពនៅលើទីលានប្រកួត។ បន្ទាប់ពីក្លឹបយក្សអេស្ប៉ាញទាំង២ ក៏មានវត្តមានក្លឹបអង់គ្លេសចំនួន២គឺ Manchester City, Liverpool និងបារាំង ១ គឺ PSG មានតម្លៃ១,៦ពាន់លានដុល្លារដូចគ្នា៕