(English) ក្លិប Como បន្តកិច្ចសន្យាជាមួយខ្សែប្រយុទ្ធរបស់ពួកគេ បន្ទាប់ពីធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីក
០៨-កញ្ញា-២០២៦

(English) ក្លិប Como បានបន្តកិច្ចសន្យាជាមួយកីទ្បាការិនី Roberta Picchi បន្ទាប់ពីនាងត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកសុដន់។ ក្លិបអ៊ីតាលីមួយនេះ ត្រូវបាន Promote ទ្បើងមកកាន់ក្របខណ្ឌលីគកំពូលនារីអ៊ីតាលី Serie A នៅរដូវកាលនេះ បាននិយាយថា ពួកគេបានបន្តកិច្ចសន្យាជាមួយ Picchi រហូតដល់ចុងបញ្ចប់នៃរដូវកាល ២០២៧-២៨ ដែលជាផ្នែកមួយនៃ “ការប្តេជ្ញាចិត្តជាបន្តបន្ទាប់” របស់ពួកគេចំពោះកីឡាការិនីរូបនេះ។

កីឡាការិនីអ៊ីតាលីវ័យ ៣៤ ឆ្នាំរូបនេះ ត្រៀមខ្លួនចាប់ផ្តើមព្យាបាលជំងឺមហារីក ហើយនឹងត្រូវបានគាំទ្រដោយក្រុមគ្រូពេទ្យរបស់ Como ដែលនឹងធ្វើការជាមួយអ្នកឯកទេសដែលត្រួតពិនិត្យការថែទាំរបស់នាង។ Picchi គឺជាផ្នែកមួយនៃ Como ដែលបានរួមចំណែកជួយឱ្យក្រុមបញ្ចប់ ១១ ពិន្ទុនាំមុខ Lumezzane ខណៈដែលពួកគេបានឈ្នះពានរង្វាន់ Serie B កាលពីរដូវកាលមុន ដើម្បីទទួលបានការ Promote ជាលើកដំបូងទៅកាន់ក្របខណ្ឌលីគកំពូលនារីអ៊ីតាលី Serie A៕

ប្រភព៖ BBC