(English) កូរ៉េខាងត្បូង តែងតាំងអតីតគ្រូបង្វឹកអេស្ប៉ាញ ឱ្យមកដឹកនាំក្រុមជម្រើសជាតិបណ្នោះអាសន្ន
០៣-កញ្ញា-២០២៦

(English) សមាគមបាល់ទាត់កូរ៉េខាងត្បូង (KFA) បានប្រកាសជាផ្លូវការអំពីតែងតាំងលោក Robert Moreno ជនជាតិអេស្ប៉ាញ ជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកូរ៉េខាងត្បូង ជាបណ្នោះអាសន្ន។ បុរសវ័យ ៤៩ ឆ្នាំរូបនេះដែលមានកំណើតកើតនៅក្នុងទីក្រុងបាសេឡូណា នៃប្រទេសអេស្ប៉ាញ ធ្លាប់ធ្វើជាជំនួយការគ្រូបង្វឹកនៅ FC Barcelona ចន្លោះឆ្នាំ២០១៤-២០១៧ និងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងឆ្នាំ២០១៩ ផងដែរ ដោយរូបលោកដឹកនាំក្រុម ៦ ប្រកួតឈ្នះ ៤ និងស្មើ ២ ដងនៅក្នុងព្រឹត្តិការណ៍ជម្រុះ Euro ក្នុងឆ្នាំ២០២០។

មែនទែនទៅ មុនពេលការតែងតាំងលោកជាគ្រូបង្វឹកបណ្ដោះអាសន្ន នៃក្រុមជម្រើសជាតិកូរ៉េខាងត្បូង ដើម្បីមកជំនួសលោក Hong Myung-bo ដែលបានលាលែងពីតំណែង បន្ទាប់ពី World Cup ឆ្នាំ២០២៦។ លោក Robert Moreno នឹងទទួលបន្ទុកដឹកនាំក្រុមក្នុងអំឡុងពេលត្រៀមខ្ហួនរៀបចំសម្រាប់ពានរង្វាន់អាស៊ីឆ្នាំ ២០២៧ នៅប្រទេសអារ៉ាប៊ីសាអូឌីត នៅដើមឆ្នាំក្រោយនេះ។ ហើយលោកនឹងដឹកនាំក្រុម សម្រាប់ការប្រកួតមិត្តភាពពីរបន្ថែមទៀតនៅខែវិច្ឆិកា មុនពេលសមាគមបាល់ទាត់កូរ៉េខាងត្បូង (KFA) វាយតម្លៃឡើងវិញនូវការដឹកនាំរបស់លោក Robert Moreno ផងដែរ៕