(English) Foden បន្តកិច្ចសន្យាថ្មីជាមួយ Man City ដល់ឆ្នាំ ២០៣០
២៣-កក្កដា-២០២៦

(English) កីឡាករ Phil Foden បានយល់ព្រមបន្តកុងត្រាថ្មីជាមួយ​ក្លឹប Manchester City រហូតដល់ឆ្នាំ​២០៣០។ ​City នឹងចាប់ផ្តើមយុទ្ធនាការ Premier League របស់ពួកគេក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Enzo Maresca នៅថ្ងៃទី២៣ ខែសីហា ទល់នឹងក្រុម Bournemouth។

Foden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្ញុំមិនភ្លេចទេថាខ្ញុំមានសំណាងគ្រប់គ្រាន់ដែលបានក្លាយជាផ្នែកមួយ នៃសម័យកាលប្រវត្តិសាស្ត្រដែលមានពានរង្វាន់ជាច្រើន ប៉ុន្តែយើងតែងតែសម្លឹងមើលទៅអនាគត និងព្យាយាមឈ្នះបន្ថែមទៀត។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្លឹប បុគ្គលិក មិត្តរួមក្រុម និងអ្នកគាំទ្រដែលបន្តដាក់ជំនឿរបស់ពួកគេមកលើខ្ញុំ និងជឿជាក់ថាខ្ញុំផ្តល់អ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានសម្រាប់ក្រុម City ហើយខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចសងអ្នកវិញសម្រាប់រយៈពេលជាច្រើនឆ្នាំខាងមុខ»។

Foden ស៊ុតបញ្ចូលទី១០គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន៧ គ្រាប់ក្នុងការបង្ហាញខ្លួន៥០លើកសម្រាប់ក្រុម City នៅទូទាំងការប្រកួតទាំងអស់កាលពីរដូវកាលមុន ប៉ុន្តែកីឡាករវ័យ២៦ ឆ្នាំរូបនេះត្រូវបានដកចេញពីក្រុមបាល់ទាត់ពិភពលោករបស់អង់គ្លេសដោយអ្នកចាត់ការ Thomas Tuchel បន្ទាប់ពីការធ្លាក់ចុះនៃទម្រង់លេងក្នុងឆ្នាំ ២០២៦។

ចាប់តាំងពីចូលលេងក្នុងក្រុមធំក្រោមការដឹកនាំរបស់លោក Pep Guardiola ក្នុងឆ្នាំ២០១៧គាត់បានជួយឲ្យក្លឹបឈ្នះពានរង្វាន់ Premier League ចំនួនប្រាំមួយលើក Champions League មួយលើក និង FA Cup ចំនួនបីលើក៕