(English) ក្រុមអាហ្សង់ទីនប្រឈមមុខនឹងការពិន័យបន្ទាប់ពីកីឡាកររបស់ពួកគេបានអបអរសាទរជ័យជម្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup លើក្រុមអង់គ្លេសដោយលើកបដាដែលអះអាងថាពួកគេគឺជាម្ចាស់កោះ Falkland។

Lisandro Martinez ស៊ុតបញ្ចូលទីពីរគ្រាប់នៅចុងម៉ោងដើម្បីបំបែកបេះដូងអង់គ្លេសនៅទីក្រុងអាត្លង់តា ខណៈក្រុមការពារជើងឯកបានវាយបកពីការចាញ់មួយគ្រាប់ទៅជាជ័យជម្នះ ២-១វិញ។ បន្ទាប់ពីអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត កីឡាកររបស់ពួកគេដែលរីករាយនឹងជ័យជម្នះបានលើកបដាមួយសរសេរថា “Las Malvinas son Argentinas” ដែលបកប្រែថា “កោះហ្វកឡែនគឺជាប្រទេសអាហ្សង់ទីន។ប្រធានក្រុម Tottenham គឺ Cristian Romero អតីតខ្សែបម្រើក្រុម Spurs គឺ Giovani Lo Celso និងខ្សែការពារក្រុម Manchester United គឺ Lisandro Martinez ស្ថិតក្នុងចំណោមអ្នកដែលកាន់បដានោះដែរ។
ខ្សែបម្រើ Leandro Paredes បានប្រាប់អ្នកយកព័ត៌មានម្នាក់នៅក្នុងបទសម្ភាសន៍ក្រោយការប្រកួតថា កោះហ្វកឡែន នឹងនៅតែជាទឺកដីប្រទេសអាហ្សង់ទីនជានិច្ច”។កោះហ្វកឡែនគឺជាទឹកដីនៅក្រៅប្រទេសរបស់អង់គ្លេសនៅភាគនិរតីនៃមហាសមុទ្រអាត្លង់ទិក ចម្ងាយជាង៤៨០គីឡូម៉ែត្រពីឆ្នេរសមុទ្រខាងកើតរបស់ប្រទេសអាហ្សង់ទីន។ ប្រទេសអាហ្សង់ទីនបានជំទាស់ថាខ្លួនគួរតែជាកម្មសិទ្ធិរបស់ចក្រភពអង់គ្លេស ហើយថែមទាំងបានធ្វើសង្គ្រាមដណ្តើមយកទឹកដីនេះរវាងខែមេសា និងខែមិថុនា ឆ្នាំ១៩៨២។

ជម្លោះរយៈពេល ៧៤ថ្ងៃបាននាំឱ្យមានការស្លាប់របស់ទាហានអង់គ្លេសចំនួន ២៥៥នាក់ និងទាហានអាហ្សង់ទីនចំនួន ៦៥៥នាក់ ខណៈដែលមនុស្សបីនាក់មកពីកោះទាំងនោះក៏បានស្លាប់ផងដែរ។ FIFA បានដាក់ពិន័យអាហ្សង់ទីនចំនួនជាង៣០០០០ដុល្លារ រួចហើយក្នុងឆ្នាំ២០១៤ ចំពោះការលើកបដាដែលមានសារដូចគ្នាមុនពេលការប្រកួតមិត្តភាពជាមួយស្លូវេនី៕