(English) ក្រុមសេណេហ្គាល់ដែលបានផ្តួលម្ចាស់ជើងឯកមាន់គគបារាំង ២០១៨ ដោយលទ្ធផល ១-០ កាលពីឆ្នាំ ២០០២ មានមហិច្ឆិតាចង់ធ្វើឲ្យក្រុមនេះខកចិត្តម្តងទៀត ប៉ុន្តែមិនដឹងថាអាចទៅរួចឬអត់នោះទេ។ សេណេហ្គាល់ធ្លាប់ជាអាណានិគមរបស់បារាំងមុនឆ្នាំ១៩៦០។ លោក Pape Thiaw គ្រូបង្វឹកសេណេហ្គាល់បានមានប្រសាសន៍តាមរយៈអ្នកបកប្រែថា យើងដឹងថាជំនួបរវាងបារាំងនិងសេណេហ្គាល់គឺជាការប្រកួតដ៏សំខាន់មួយ។កីឡាកររបស់ចង់ធ្វេីឲ្យបានល្អដូចកាលពីជំនួបលើកមុន។ក្រុមសេណហ្គាល់បានឡើងដល់វគ្គ៨ក្រុមចុងក្រោយនៅឆ្នាំនោះមុនពេលចាញ់ក្រុមតួកគី ខណៈដែលបារាំងមិនមិនអាចឡើងទៅវគ្គបន្តពីពូលរបស់ខ្លួនបាន។

ផ្ទុយពីការប្រកាសរបស់ក្រុមសេណេហ្គាល់ ខ្សែបម្រើបារាំង N’Golo Kanté បាននិយាយកាលពីថ្ងៃចន្ទ ថា វាមិនមែនដើម្បីសងសឹកទេ យើងចង់ឈ្នះ ប៉ុន្តែយើងចង់ទៅឱ្យឆ្ងាយតាមដែលអាចធ្វើទៅបានក្នុងការប្រកួតនេះ។គាតបានបន្តថា គូប្រជែងសំខាន់របស់យើងគឺខ្លួនយើង។ យើងមិនអាចមើលឃើញខ្លួនឯងស្រស់ស្អាតពេក ឬខ្លាំងពេកទេ។ ទោះជាយ៉ាងណាក្តីកីឡាករបារាំងចំនួនប្រាំមួយនាក់មិនទាន់កើតនៅឡីយទេនៅពេលប្រកួតឆ្នាំ២០០២។ បារាំងដែលជាក្រុមជើងឯកពីរសម័យកាលកំពុងស្វែងរកការឡើងដល់វគ្គផ្តាច់ព្រ័ត្រ World Cup ជាលើកទីបីជាប់ៗគ្នា។ ក្រុម Les Blues បានឈ្នះនៅឆ្នាំ១៩៩៨ និង២០១៨ បន្ទាប់មកបានចាញ់វគ្គផ្តាច់ព្រ័ត្រឆ្នាំ២០២២ទល់នឹងក្រុមអាហ្សង់ទីនដោយការទាត់បាល់ប៉េណាល់ទី។ក្រុមបារាំងស្ថិតនៅលំដាប់ទីបីនៅលើពិភពលោក ខណៈដែលក្រុមសេណេហ្គាល់ស្ថិតនៅលំដាប់ទី១៦៕
