(English) មូលហេតុធំៗដែលធ្វើឲ្យជប៉ុនក្លាយជាកម្លាំងខ្លាំងក្នុង World Cup
០៣-មិថុនា-២០២៦

(English)

ក្រុមជម្រើសជាតិក្រុមជម្រើសជាតិប៉ុន បានក្លាយជាក្រុមអាស៊ីមួយដែលមានស្ថេរភាពខ្ពស់ និងស្តង់ដារលេងលើឆាក FIFA World Cup ដោយផ្អែកលើកត្តាសំខាន់ ៣ ចំណុចធំៗ៖

១- ប្រព័ន្ធលីគក្នុងស្រុករឹងមាំ
ក្របខណ្ឌ J-League មានការរៀបចំល្អ ការប្រកួតប្រជែងខ្ពស់ និងជួយឲ្យកីឡាករមានបទពិសោធន៍ជាប្រចាំ។

២- ការអភិវឌ្ឍយុវជនមានប្រសិទ្ធភាព
ជប៉ុនផ្តោតខ្លាំងលើ academies និងការបណ្តុះបណ្តាលក្មេងៗតាំងពីវ័យក្មេង ធ្វើឲ្យមានកីឡាករគុណភាពជាបន្តបន្ទាប់។

៣- ការនាំចូលគ្រូបង្វឹក និងបច្ចេកទេសអន្តរជាតិ
ការរួមបញ្ចូលបទពិសោធន៍ពីអឺរ៉ុប និងតំបន់ផ្សេងៗ ធ្វើឲ្យស្ទាយ៍លេងកាន់តែទំនើប និងមានប្រសិទ្ធភាពខ្ពស់។

គួរជម្រាបថា ចាប់តាំងពីទសវត្សរ៍ ១៩៩០ មក ជប៉ុនបានក្លាយជាក្រុម “ទៀងទាត់” ក្នុង World Cup ដោយឆ្លងផុតវគ្គជម្រុះជានិច្ច និងបង្ហាញភាពខ្លាំងលើឆាកពិភពលោក។ ជប៉ុនមិនមែនជាក្រុមសំណាងទេ តែជាក្រុមដែលបានសាងសង់ដោយវិន័យ ប្រព័ន្ធ និងការអភិវឌ្ឍយូរអង្វែងផងដែរ៕