(English) ជាការពិតណាស់ មានមនុស្សជាច្រើនមិនបានដឹងប៉ុន្មានទេថា Michael Olise មិនសូវនិយាយភាសាបារាំងទ្បើយ ទោះបីជារូបគេកំពុងលេងឱ្យក្រុមជម្រើសជាតិនេះក៏ដោយ។ មែនទែនទៅ Olise បានកើតនៅប្រទេសអង់គ្លេស និងធំធាត់នៅនោះ ហើយប្រើប្រាស់ភាសាអង់គ្លេសជាប្រចាំ។ ដូច្នេះហើយ ភាសាបារាំង មិនមែនជាភាសាដើមគេទេ។

Michael Olise របស់ក្លិប FC Bayern Munich ក៏អាចលេងតំណាងឱ្យក្រុមជម្រើសជាតិ ៥ ផ្សេងៗទៀតផងដែរ រួមមាន៖ អង់គ្លេស (កន្លែងកំណើត), បារាំង (ម្តាយ), នីហ្សេរីយ៉ា (ឪពុក), អាល់ហ្សេរី និងហៃទី (ឫសគល់គ្រួសារ) ជាដើម។ ប៉ុន្តែរូបគេជ្រើសរើសលេងឲ្យជម្រើសជាតិបារាំង ដែលជាក្តីស្រម៉ៃតាំងពីកុមារភាព ពីព្រោះគេធ្លាប់ធំឡើងដោយមើលក្រុមនេះលេង។ ហើយការសម្រេចចិត្តនេះ ត្រូវបានគេចាត់ទុកថា ជាជម្រើសដែលកើតចេញពីចិត្ត និងអារម្មណ៍ផ្ទាល់ខ្លួន មិនមែនត្រឹមតែជាជម្រើសផ្នែកអាជីពបាល់ទាត់ប៉ុណ្ណោះទេ។
គួរជម្រាបថា Michael Olise ដែលមានវ័យ ២៤ ឆ្នាំរូបនេះក៏ត្រូវបានគ្រូបង្វឹកជម្រើសជាតិបារាំង លោក Didier Deschamps បញ្ចុលឈ្មោះក្នុងបញ្ចីចុងក្រោយ សម្រាប់ក្រុម ដើម្បីចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍ World Cup 2026 នឹងចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា ដោយមានសហម្ចាស់ផ្ទះរួមគ្នា គឺសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក៕
