(English) Arsenal រកបានលុយប៉ុន្មានបន្ទាប់ពីឡើងដល់វគ្គផ្តាច់ព្រ័ត្រ?
០៧-ឧសភា-២០២៦

(English) គិតមកត្រឹមវគ្គផ្តាច់ព្រ័ត្រនេះ ក្លិបកាំភ្លើងធំ Arsenal រកបានប្រាក់ចំណូលសរុបគឺជាង ១៦៨ លានដុល្លារ ជាមួយនឹងឱកាសរកបានប្រាក់កាន់តែច្រើនបន្ថែមទៀតនៅវគ្គផ្តាច់ព្រ័ត្រ។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Legit.ng។

គេហទំព័រខាងលើដដែលបានបង្ហាញថា៖ ពួកគេទទួលបានប្រាក់ឈ្នួលចាប់ផ្តើមប្រកួតដំបូងចំនួនជាង ២១ លានដុល្លារ។ ជាង ៤០ លានដុល្លារបានមកពី Value Pillar និងជាង ២ លានដុល្លារ សម្រាប់ជ័យជម្នះនីមួយៗ។ តម្លៃជាង ១០ លានដុល្លារ សម្រាប់ការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១ ក្នុងតារាង។ ប្រាក់រង្វាន់ ១១ លានដុល្លារ ១៣ លានដុល្លារ និងជាង ១៥ លានដុល្លារ សម្រាប់ការឡើងដល់វគ្គ ១៦ ក្រុមចុងក្រោយវគ្គ ៨ ក្រុមចុងក្រោយ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

Arsenal នឹងទទួលបានជាង ៧ លានដុល្លារ ប្រសិនបើពួកគេឈ្នះវគ្គផ្តាច់ព្រ័ត្រលើកដំបូងរបស់ពួកគេនៅទីក្រុង Budapest នៅថ្ងៃទី៣០ ខែឧសភា ហើយពួកគេនឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាបពានរង្វាន់ UEFA Super Cup ដែលនឹងទាក់ទាញបានជាង ៤ លានដុល្លារ ហើយប្រសិនបើពួកគេឈ្នះ នឹងទទួលបានបន្ថែមជាង ១ លានដុល្លារទៀត។ ប្រសិនបើអ្វីៗដំណើរការទៅដូចការពន្យល់មានន័យថាពួកគេនឹងរកបានប្រាក់ចំណូលសរុបកើនដល់ប្រហែលជាង ១៨០ លានដុល្លារ ជាប្រាក់រង្វាន់សរុបសម្រាប់យុទ្ធនាការនេះ៕

ប្រភព៖ Legit.ng