(English) ប្លែកទៀតហើយ! គ្រាន់តែអង្គុយទស្សនាការប្រកួត World Cup ក្នុងប្រអប់តូចមួយកណ្ដាលទីក្រុងញូវយ៉ក នឹងទទួលបានប្រាក់ប្រាំម៉ឺនដុល្លារ
០៧-ឧសភា-២០២៦

(English) ពិតជាប្លែកខ្លាំងមែនទែន! Fox Sports កំពុងស្វែងរកអ្នកគាំទ្របាល់ទាត់ម្នាក់ ដើម្បីធ្វើការងារ “Chief World Cup Watcher” ដោយទទួលបានប្រាក់រង្វាន់រហូតដល់ ៥ ម៉ឺនដុល្លារអាម៉េរិក ដោយភារកិច្ចគឺត្រូវមើលការប្រកួត FIFA World Cup ចំនួន ១០៤ ប្រកួតក្នុងរយៈពេល ៣៩ ថ្ងៃ។ 

អ្នកដែលត្រូវជ្រើសរើស នឹងទទួលបានបន្ទប់មើលបាល់ផ្ទាល់ខ្លួននៅចំណុចកណ្តាលនៃ Times Square ក្នុងទីក្រុងញូវយ៉ក ខណៈដែលអ្នកដំណើរតាមផ្លូវអាចមើលឃើញអារម្មណ៍រីករាយ និងតានតឹងរបស់អ្នកគាំទ្ររូបនោះបានផ្ទាល់។ ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ នឹងចាប់ផ្តើមលេងពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដែលសហរដ្ឋអាម៉េរិក កាណាដា និងម៉ិកស៊ិក ធ្វើជាម្ចាស់ផ្ទះរួមគ្នា។

Fox Sports គឺជាបណ្តាញកីឡាធំមួយរបស់សហរដ្ឋអាមេរិក ដែលផ្សាយការប្រកួតកីឡាជាច្រើន ដូចជាបាល់ទាត់, NFL, NBA, MLB និងព្រឹត្តិការណ៍ធំៗអន្តរជាតិ៕