(English) សំបុត្រជាង ៥០០ លានសន្លឹកត្រូវបានស្នើសុំសម្រាប់ World Cup
០១-ឧសភា-២០២៦

(English) លោក Gianni Infantino ប្រធាន FIFA បានមានប្រសាសន៍ថា៖ តម្រូវការសំបុត្រសម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ បានឈានដល់កម្រិតមិនធ្លាប់មានពីមុនមក ជាមួយនឹងសំណើចំនួន ៥០០ លានត្រូវបានកត់ត្រារួចហើយសម្រាប់ការប្រកួតដែលបានពង្រីកក្រុមចំនួនពី៣២ទៅ ៤៨ ក្រុមដែលរៀបដោយសហម្ចាស់ផ្ទះសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ចាប់ពីថ្ងៃទី ១១ខែមិថុនា ដល់ថ្ងៃទី ១៩ខែកក្កដា។

លោក Infantino បានថ្លែងនៅក្នុងសមាជ FIFA កាលពីថ្ងៃព្រហស្បតិ៍ថា៖ អ្នកបានឮហើយថា មានការពិភាក្សាជាច្រើនអំពីការលក់សំបុត្រសម្រាប់ព្រឹត្តិការណ៍ World Cup”។ យើងមានសំណើទិញសំបុត្រចំនួន ៥០០ លានសន្លឹក។ លោកបន្តថានៅក្នុងព្រឹត្តិការណ៍ World Cup ពីរលើកចុងក្រោយនេះ យើងមានសំណើសំបុត្រចំនួន ៥០ លានសន្លឹកប៉ុន្តែឆ្នាំនេះ ៥០០ លានសន្លឹក។

លោក Infantino បាននិយាយថា FIFA បានលក់សំបុត្រភាគច្រើនដែលបានចេញផ្សាយរហូតមកដល់ពេលនេះរួចហើយ។លោកបានមានប្រសាសន៍ថា យើងបានលក់សំបុត្រចំនួន១០០ភាគរយនៃស្តុកដែលយើងបានដាក់លក់នៅលើទីផ្សារ ដែលស្មើនឹង ៩០ភាគរយនៃស្តុកទូទាំងពិភពលោករហូតមកដល់ពេលនេះ។ ហើយជាការពិតណាស់ យើងតែងតែដាក់លក់សំបុត្រនៅលើទីផ្សារជានិច្ច៕

ប្រភព៖ Reuters