(English) Chelsea ប្រកាសពីការខាតបង់ ៣៥០ លានដុល្លារ
០២-មេសា-២០២៦

(English) Chelsea បានប្រកាសថា៖ ក្លិបបានខាតបង់មុនបង់ពន្ធចំនួន ៣៥០ លានដុល្លារនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយបំផុតរបស់ខ្លួន ដែលជាកំណត់ត្រាខ្ពស់បំផុតក្នុងយុគសម័យ Premier League ទោះបីជាប្រាក់ចំណូលកើនឡើងក៏ដោយ។ Chelsea ដែលម្ចាស់ក្លិបមកពីភាគហ៊ុនឯកជនរបស់សហរដ្ឋអាមេរិក បានសន្មតថាការខាតបង់មួយផ្នែកគឺដោយសារតែ ការកើនឡើងនៃថ្លៃដើមប្រតិបត្តិការ ក្នុងឆ្នាំ ២០២៤-២៥ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ការខាតបង់មុនបង់ពន្ធខ្ពស់បំផុតដែលបានកត់ត្រាពីមុននៅក្នុង Premier League គឺ Manchester City ដែលបានខាតបង់ចំនួន២៦៣ លានដុល្លារ សម្រាប់រដូវកាល ២០១០-១១។ នេះបើយោងតាមរបាយការណ៍របស់ British Press Association។

Chelsea បាននិយាយថា៖ ប្រាក់ចំណូលសម្រាប់ឆ្នាំដែលបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ គឺ ៦៥០ លានដុល្លារដែលជាកំណត់ត្រាខ្ពស់បំផុតទីពីរសម្រាប់ក្លិបនៅទីក្រុងឡុងដ៍។ នោះរួមបញ្ចូលទាំងប្រាក់មួយចំនួនដែលរកបានពីការឈ្នះពានរង្វាន់នៅ Club World Cupផងដែរ។ ជាមួយគ្នានេះផងដែរ ក្លិប Chelsea បានបង់ប្រាក់ចំនួន ៤៦០ លានដុល្លារដល់ភ្នាក់ងារក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ កើនឡើង ១៣% ធៀបនឹងរយៈពេល ១២ ខែមុន។

វាគ្របដណ្តប់លើការទូទាត់ដែលធ្វើឡើងដោយក្លឹបទៅកាន់ភ្នាក់ងារដែលបានចុះបញ្ជីជាមួយសមាគមបាល់ទាត់ដែលពាក់ព័ន្ធនឹងកីឡាករ គ្រូបង្វឹក ឬក្លឹប រួមទាំងការផ្ទេរ និងកិច្ចសន្យា រវាងខែកុម្ភៈ ឆ្នាំ ២០២៥ និងខែកុម្ភៈ ឆ្នាំ ២០២៦៕

ប្រភព​៖ AP