(English) តុលាការបារាំងច្រានចោលបណ្តឹងទាមទារសំណងជាង ១៣៧ លានដុល្លារពីក្លិប Cardiff ជុំវិញការស្លាប់របស់ខ្សែប្រយុទ្ធអាហ្សង់ទីន Emiliano Sala ក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះកាលពីឆ្នាំ២០១៩។ នេះបើយោងតាមក្លិប Nantes បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃចន្ទទី៣០ ខែមីនា ឆ្នាំ២០២៦។ ក្រុម Cadiff បានស្វែងរកសំណងក្នុងឆ្នាំ ២០២៣ ពីក្រុម Nantes ដោយចោទប្រកាន់ពីការធ្វេសប្រហែសដែលនាំឱ្យមានការស្លាប់របស់កីឡាករវ័យ ២៨ឆ្នាំ។

ក្នុងអំឡុងពេលសវនាការកាលពីខែធ្នូ ក្លិប Cardiff បានអះអាងថា Nantes មានជាប់ពាក់ព័ន្ធនឹងការរៀបចំជើងហោះហើរដែលនាំឱ្យមានការស្លាប់របស់កីឡាករបាល់ទាត់រូបនេះ ហើយបានទាមទារសំណងជាង ១៣៧ លានដុល្លារ សម្រាប់ការបាត់បង់ប្រាក់ចំណូល និងការខូចខាតផ្សេងៗទៀត។ តុលាការបានសម្រេចថា Nantes មិនមានកំហុសទាក់ទងនឹងជើងហោះហើរនោះទេ។ ហើយ Cardiff ក៏មិនរងការខូចខាតកេរ្តិ៍ឈ្មោះដែរ។
តុលាការបានបន្ថែមថា ការទាមទារហួសហេតុ របស់ Cardiff ត្រូវបានតុលាការផ្សេងទៀតសម្រេចរួចហើយ។ ហើយ Nantes បានរងការខូចខាតកិត្តិយស។ ផ្ទុយទៅវិញ តុលាការបានបញ្ជាឱ្យក្រុម Cardiff បង់ប្រាក់ប្រហែល ៥៥ ម៉ឺនដុល្លារថ្លៃសេវាផ្នែកច្បាប់ និងសំណងផ្លូវចិត្តដែលក្រុម Ligue 1 នេះបានទទួលរង។ គួររំឭកថា Sala កំពុងធ្វើដំណើរពីក្លិប Nantes ទៅកាន់ក្លិបថ្មីរបស់គេគឺ Cardiff នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅពេលដែលយន្តហោះស្រាលដែលដឹកគេបានធ្លាក់នៅក្នុងច្រកសមុទ្រអង់គ្លេស៕

ប្រភព៖ Reuters