(English) អតីតខ្សែបម្រើបារាំង Dimitri Payet បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់អាជីពបាល់ទាត់នៅក្នុងក្លិបMarseille (ក្លឹបចាស់) កាលពីថ្ងៃអាទិត្យ បន្ទាប់ពីចំណាយពេល ២១ ឆ្នាំ។ Payet បាននិយាយថា៖ ខ្ញុំចង់ចំណាយពេលពីរនាទីដើម្បីថ្លែងអំណរគុណដល់អ្នករាល់គ្នាដែលបានចែករំលែកបទពិសោធន៍រយៈពេល ២០ ឆ្នាំជាមួយខ្ញុំ។ វាជាអ្វីដែលពិសេសមួយ។ ខ្ញុំមកពីកោះមួយ ហើយក្តីស្រមៃរបស់ខ្ញុំគឺក្លាយជាអ្នកជំនាញ។ ខ្ញុំបានធ្វើវា ហើយបានធ្វើវាអស់រយៈពេល ២០ ឆ្នាំនៅកម្រិតខ្ពស់បំផុត។ ខ្ញុំបានលេងឱ្យក្រុមជម្រើសជាតិ ហើយថ្ងៃនេះគឺជាចុងបញ្ចប់នៃដំណើរដ៏ស្រស់ស្អាតមួយ។ ទោះបីជាអាជីពរបស់គេមិនមានពានរង្វាន់ធំក៏ដោយបានបង្កើតខ្លួនឯងជាអ្នកឯកទេសខាងបាល់ប៉េណាល់ទីលំដាប់កំពូលនៅ Marseille និង West Ham ក្នុងក្របខណ្ឌ Premier League។

បុរសវ័យ ៣៨ ឆ្នាំរូបនេះដែលគ្មានក្លិបលេងអស់រយៈពេល ៩ ខែ បន្ទាប់ពីចំណាយពេលចុងក្រោយជាមួយក្រុម Vasco របស់ប្រេស៊ីល បានប្រកាសផ្តល់សម្ភាសន៍ផ្ទាល់ដ៏រំជួលចិត្តមួយនៅពេលសម្រាកពាក់កណ្តាលម៉ោង នៃការប្រកួតបាល់ទាត់បារាំង Ligue 1 រវាងក្រុមម្ចាស់ផ្ទះ Marseille និង Lille នៅឯកីឡដ្ឋាន Stade Velodrome។ Dimitri Payet បានបង្ហាញវត្តមានឲ្យក្រុមជម្រីសជាតិបារាំងចំនួន ៣៨ ប្រកួតស៊ុតបញ្ចូលទី ៨ គ្រាប់ និងជាសមាជិកលេចធ្លោម្នាក់ នៃក្រុមដែលបានឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ European Championship ក្នុងឆ្នាំ២០១៦ ជាកន្លែងដែលពួកគេបានចាញ់ព័រទុយហ្គាល់ ១-០ បន្ទាប់ពីម៉ោងបន្ថែម៕
