(English) FIFA បដិសេធសំណើរបស់អ៊ីរ៉ង់
១៩-មិនា-២០២៦

(English) សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ត្រូវបានកាសែត The Athletic រាយការណ៍ថាបានបដិសេធសំណើរបស់អ៊ីរ៉ង់ក្នុងការរៀបចំការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ របស់ពួកគេ ក្រៅពីសហរដ្ឋអាមេរិក ចំពេលមានសង្គ្រាមកំពុងបន្តនៅមជ្ឈិមបូព៌ា។ ប្រភពដដែលបន្តថា FIFA មិនព្រមតាមសំណើរបស់អ៊ីរ៉ង់ក្នុងការផ្លាស់ប្តូរទីកន្លែងប្រកួតពីអាមេរិក ទៅប្រទេសម៉ិកស៊ិកទេ ទោះបីស្ថានភាពជម្លោះកាន់តែតានតឹងជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលក៏ដោយ។ FIFA បានប្រកាន់ខ្ជាប់នូវការសម្រេចចិត្តរបស់ខ្លួនក្នុងការសម្រេចទៅលេីប្រទេសចូលរួមទាំងអស់រួមទាំងអ៊ីរ៉ង់ ដោយប្រកាន់ខ្ជាប់នូវកាលវិភាគប្រកួតសម្រាប់ការប្រកួតដែលបានប្រកាសនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីការចាប់ឆ្នោត។

អ្នកនាំពាក្យ FIFA បានប្រាប់កាសែតខាងលើថា FIFA ទាក់ទងជាប្រចាំជាមួយសមាគមសមាជិកដែលចូលរួមទាំងអស់ រួមទាំង IR Iran ផងដែរ ដើម្បីពិភាក្សាអំពីការរៀបចំផែនការសម្រាប់ World Cup ២០២៦។ FIFA ក៏បានកំណត់ឲ្យក្រុមចូលរួមទាំងអស់ប្រកួតប្រជែងតាមកាលវិភាគប្រកួតដែលបានប្រកាសនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦។ គួររំឭកថា កាលពីសប្តាហ៍មុន អ៊ីរ៉ង់បានពហិការមិនទៅចូលរួមប្រកួតបាល់ទាត់ពិភពលោក បន្ទាប់មកថាខ្លួននឹងទៅចូលរួមតែសុំមិនប្រកួតក្នុងទឹកដីអាមេរិក គឺសុំប្តូរទៅប្រកួតនៅប្រទេសម៉ិកស៊ិកវិញ។ ឥទ្បូវនេះក្រុមជម្រីសជាតិអ៊ីរ៉ង់ កំពុងហ្វឹកហាត់នៅក្នុងប្រទេសតួកគី ខណៈដែលសហព័ន្ធបាល់ទាត់ប្រទេសនេះនៅតែអះអាងថា អ៊ីរ៉ង់ពហិកាប្រកួតនៅអាមេរិកមិនមែនពហិកាប្រកួតបាល់ទាត់ពិភពលោកទេ៕