(English) ម៉ារ៉ុក ចាញ់ សេណេហ្គាល់ ក្នុងទីលានឈ្នះពាននៅតុលាការ
១៨-មិនា-២០២៦

(English) ក្រុមជម្រើសជាតិម៉ារ៉ុក ត្រូវបានប្រកាសជាជើងឯកទ្វីប Africa Cup of Nations បន្ទាប់ពីក្រុមប្រឹក្សាឧទ្ធរណ៍សហព័ន្ធបាល់ទាត់អាហ្វ្រិក (CAF) សម្រេចដកហូតពានរង្វាន់ពីក្រុមសេណេហ្គាល់ ដោយសារតែក្រុមនេះបានដើរចេញពីទីលាន ដើម្បីតវ៉ាប្រឆាំងនឹងក្រុមម៉ារ៉ុក ដែលត្រូវបានផ្តល់បាល់ពិន័យប៉េណាល់ទីនៅចុងម៉ោង។ ការសម្រេចចិត្តកាលពីថ្ងៃអង្គារ គឺមានន័យថា ម៉ារ៉ុក ត្រូវបានគ្រងមកុដជាជើងឯកអាហ្វ្រិកជាលើកទីពីរ ពោលគឺ ៥០ឆ្នាំ បន្ទាប់ពីពួកគេបានឈ្នះពានរង្វាន់ Cup of Nations ជាលើកដំបូង។

សេចក្តីថ្លែងការណ៍មួយបានសរសេរថា៖ ក្រុមប្រឹក្សាឧទ្ធរណ៍ CAF បានសម្រេចថា ដោយអនុវត្តតាមមាត្រា ៨៤ នៃបទប្បញ្ញត្តិ…ក្រុមជម្រើសជាតិសេណេហ្គាល់ត្រូវបានប្រកាសថាបានបោះបង់ចោលការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ CAF Africa Cup of Nations និងបានផ្តល់លទ្ធផល នៃការប្រកួត៣-០ ឲ្យម៉ារ៉ុកមកវិញ។

ក្រុមសេណេហ្គាល់ត្រូវបានសម្រេចថាបានបោះបង់ការប្រកួតនៅរដ្ឋធានីរ៉ាបាតរបស់ប្រទេសម៉ារ៉ុកនៅថ្ងៃទី១៨ ខែមករា ដោយសារតែពួកគេបានដើរចេញពីទីលាន។ ពួកគេបានវិលត្រឡប់មកវិញ បន្ទាប់ពី ១៤នាទី ដើម្បីឈ្នះការប្រកួត ១-០  ដោយសារគ្រាប់បាល់របស់ Pape Gueye នៅម៉ោងបន្ថែម។ ជុំវិញនឹងការសម្រេចចិត្តនេះ សហព័ន្ធបាល់ទាត់សេណេហ្គាល់ (SFF) បាននិយាយថា ពួកគេនឹងទៅតុលាការអាជ្ញាកណ្តាលកីឡាដែលមានមូលដ្ឋាននៅប្រទេសស្វីស ដើម្បីស្វែងរកការលុបចោលការសម្រេចចិត្តកាលពីថ្ងៃអង្គារ៕

ប្រភព៖ Reuters