(English) ក្លិបបាល់ទាត់ EFL បានបោះឆ្នោតគាំទ្រការពង្រីកការប្រកួតវគ្គ Play-off ក្នុងក្របខណ្ឌ Championship ពីបួនក្រុមទៅប្រាំមួយក្រុម។ ប្រព័ន្ធថ្មីនេះស្រដៀងនឹងទម្រង់ដែលធ្លាប់ប្រើក្នុង National League ហើយនឹងត្រូវដាក់ឲ្យប្រីប្រាស់សម្រាប់រដូវកាល ២០២៦-២៧។ រូបមន្តថ្មីនេះមានន័យថាក្រុមដែលបញ្ចប់ពីលេខបីដល់លេខប្រាំបីនឹងប្រកួតប្រជែងដើម្បីឡើងទៅកាន់ក្របខណ្ឌកំពូល Premier League។ ក្លិបដែលបញ្ចប់លេខបី និងលេខបួននឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ ខណៈដែលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតែមួយជើងនឹងត្រូវលេង ដោយក្រុមលេខប្រាំធ្វើជាម្ចាស់ផ្ទះទទួលលេខប្រាំបី និងលេខប្រាំមួយធ្វើជាម្ចាស់ផ្ទះទទួលលេខប្រាំពីរ។វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងនៅតែប្រកួត២ជើងពីរ ហើយវគ្គផ្តាច់ព្រ័ត្រនឹងនៅតែធ្វើឡើងនៅ Wembley នៅចុងខែឧសភា។

បច្ចុប្បន្ននេះមិនមានផែនការណាមួយដើម្បីពង្រីកការប្រកួតវគ្គ Play-off ក្នុង League One ឬ League Two ទេ។ សំណើនេះត្រូវបានពិចារណាអស់រយៈពេលជាច្រើនរដូវកាលមកហើយ ហើយត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល EFL និងសមាគមបាល់ទាត់។ EFL បាននិយាយថា ការសម្រេចចិត្តនេះមានបំណងបង្កើនចំនួនការប្រកួតប្រកួតប្រជែងក្នុងអំឡុងពេលបិទរដូវកាល និងផ្តល់ឱកាសឱ្យក្លិបពីរបន្ថែមទៀតឡើងដល់វគ្គផ្តាច់ព្រ័ត្រ play-off នៅកីឡដ្ឋាន Wembley និងឡើងទៅ Premier League៕
ប្រភព៖ BBC