(English) លោក Donald Trump មិនខ្វល់ទេថាតើអ៊ីរ៉ង់ចូលរួមលេង World Cup ឬមិនចូលរួមនោះទេ…?
០៤-មិនា-២០២៦

(English) នៅក្នុងបទសម្ភាសន៍ជាមួយកាសែត POLITICO កាលពីថ្ងៃអង្គារទី៣ ខែមីនា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់ឱ្យដឹងថា៖ លោកមិនខ្វល់ទាល់តែសោះ ថាតើអ៊ីរ៉ង់អាចចូលរួមក្នុងព្រឹត្តិការណ៍ World Cup ឬអត់នោះទេ។ លោកគិតថាអ៊ីរ៉ង់ជាប្រទេសដែលចាញ់យ៉ាងធ្ងន់ធ្ងរ។ ពួកគេកំពុងអស់កម្លាំងហេីយ។

អ៊ីរ៉ង់ គឺជាក្រុមដំបូងគេដែលទទួលបានកៅអីមួយក្នុងវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២៦ ប៉ុន្តែពួកគេគឺជាប្រទេសតែមួយគត់ដែលអវត្តមានពីកិច្ចប្រជុំត្រៀមរៀបចំរបស់ប្រទេសដែលចូលរួមរបស់ FIFA ដែលបានធ្វើឡើងនៅទីក្រុងអាត្លង់តាក្នុងសប្តាហ៍នេះ។ ការអវត្តមានរបស់ពួកគេក៏បានធ្វើឱ្យមានសំណួរយ៉ាងច្រីនដែលបានចោទសួរ ថាតើទីក្រុងតេអេរ៉ង់នឹងបញ្ជូនក្រុមមួយទៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដែលប្រារព្ធឡើងនៅសហរដ្ឋអាមេរិកនៅរដូវក្តៅនេះដែរឬទេ? ទោះបីជាពួកគេសម្រេចចិត្តចូលរួមក៏ដោយ តើរដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងចេញលិខិតអនុញ្ញាតចូលដល់មន្ត្រីអ៊ីរ៉ង់ពាក់ព័ន្ធដែរឬទេ…?៕