(English) យន្តហោះ Ronaldo បានចាកចេញពីប្រទេសអារ៉ាប៊ីសាអូឌីត
០៣-មិនា-២០២៦

(English) យន្តហោះឯកជនដ៏ប្រណីតតម្លៃជាង៨១លានដុល្លារនរបស់ Ronaldo បានចាកចេញពីប្រទេសអារ៉ាប៊ីសាអូឌីតកាលពីពាក់កណ្តាលអធ្រាត្រ ខណៈដែលគ្រាប់បែកបានធ្លាក់មកលើស្ថានទូតអាមេរិកនៅទីក្រុងរីយ៉ាដ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំនួនពីរលើកបានកំណត់គោលដៅទីស្នាក់ការកណ្តាលការទូតអាមេរិកនៅក្នុងប្រទេសនេះកាលពីយប់មិញ។

Ronaldo អាយុ ៤១ ឆ្នាំ រស់នៅក្នុងរដ្ឋធានីអារ៉ាប៊ីសាអូឌីតជាមួយភរិយា Georgina Rodriguez និងកូនប្រាំនាក់របស់គេ ប៉ុន្តែរហូតមកដល់ពេលនេះគេមិនទាន់ច្បាស់ថាតើពួកគេនៅលើយន្តហោះនោះឬអត់នោះទេ។ យោងតាមកម្មវិធីតាមដានជើងហោះហើរបានបង្ហាញថា យន្តហោះ Bombardier Global Express របស់តារាបាល់ទាត់ឆ្នើមរូបនេះ បានធ្វើដំណើរជិតប្រាំពីរម៉ោងទៅកាន់រដ្ឋធានីអេស្ប៉ាញ។ យន្តហោះប្រណីតបានចេញដំណើរនៅម៉ោង ៨ យប់ ហើយបានចុះចតនៅម៉ោងជិត ១ ទៀបភ្លឺ។

Flightradar24 បង្ហាញថាយន្តហោះរបស់វីរបុរស Real Madrid បានហោះហើរពីលើប្រទេសអេហ្ស៊ីប និងឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ មុនពេលចុះចតនៅទីក្រុងម៉ាឌ្រីដ។ Ronaldo បានចំណាយប្រាក់ចំនួនជាង ៨១លានដុល្លារទិញយន្តហោះទំនើបនេះក្នុងឆ្នាំ ២០២៤ បន្ទាប់ពីលក់យន្តហោះ Gulfstream G200 របស់គាត់ ដែលគាត់បានទិញក្នុងតម្លៃជាង ២០លានផោដុល្លារក្នុងឆ្នាំ ២០១៥៕