(English) Rashford យល់ព្រមកាត់បន្ថយប្រាក់ឈ្នួល
០៣-មិនា-២០២៦

(English) ក្រុម Barcelona ជិតឈានដល់ការទទួលបានកីឡាករ Marcus Rashford ជាអចិន្ត្រៃយ៍ពី Manchester United នៅរដូវក្តៅនេះ ខណៈដែលខ្សែប្រយុទ្ធអង់គ្លេស បានយល់ព្រមកាត់បន្ថយប្រាក់ឈ្នួលយ៉ាងច្រើន ដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងនេះអាចអនុវត្តបានក្រោមបទប្បញ្ញត្តិហិរញ្ញវត្ថុរបស់ La Liga។ យោងតាម ​​​​SPORT កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានទទួលយកកិច្ចសន្យារយៈពេលបីឆ្នាំជាមួយនឹងប្រាក់ខែទាបជាងប្រាក់ខែបច្ចុប្បន្នរបស់គាត់នៅ Old Trafford ដែលត្រូវបានប៉ាន់ប្រមាណថាមានប្រហែល១៥លានដុល្លារ។ ប្រាក់ឈ្នួលថ្មីរបស់គេទំនងជាបានប្រហែលចន្លោះពី ៦ទៅជាង១០លាដុល្លារ។

ការទម្លាយភាពទាល់ច្រកនេះបានកើតឡើង បន្ទាប់ពីកិច្ចប្រជុំដ៏សំខាន់មួយនៅសប្តាហ៍នេះរវាងនាយកកីឡារបស់ក្រុម Barcelona លោក Deco និងភ្នាក់ងាររបស់ Rashford គឺលោក Arturo Canales ។ ក្រុម Barcelona បានយល់ព្រមរួចហើយដើម្បីទិញផ្តាច់កីឡាកររូបនេះក្នុងតម្លៃ ៣០លានដុល្លារ៤០លានដុល្លារជាមួយនឹងការទូទាត់ត្រូវបានរៀបចំជាបីដំណាក់កាលគឺជាង១០លានដុល្លារក្នុងរយៈពេលបីឆ្នាំ។ Rashford បានធ្វើឱ្យមានការចាប់អារម្មណ៍ចាប់តាំងពីចូលរួមខ្ចីជើងក្នុងខែមករា ដោយស៊ុតបញ្ចូលទីបានបួនគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានប្រាំមួយដងក្នុងរយៈពេលខ្លីក្រោមការដឹកនាំរបស់លោក Hansi Flick៕

ប្រភព៖ Tribuna